ព្រះយេស៊ូវទ្រង់សួរពួកគេថា៖“តើរឿងទាំងនេះដែលអ្នករាល់គ្នានិយាយគ្នាតាមផ្លូវ ជារឿងអ្វី?”។ ពួកគេក៏ឈរស្ងៀម ទាំងមានទឹកមុខស្រងូតស្រងាត់។
លូកា 24:18 - ព្រះគម្ពីរខ្មែរសាកល ម្នាក់ឈ្មោះក្លេអូប៉ាសទូលតបនឹងព្រះអង្គថា៖ “ក្នុងអ្នកដែលស្នាក់នៅយេរូសាឡិម មានតែលោកប៉ុណ្ណោះឬ ដែលមិនដឹងហេតុការណ៍ដែលកើតឡើងនៅទីនោះក្នុងប៉ុន្មានថ្ងៃនេះ?”។ Khmer Christian Bible ម្នាក់ឈ្មោះក្លេប៉ាសទូលតបទៅព្រះអង្គថា៖ «តើមានតែអ្នកម្នាក់ប៉ុណ្ណោះឬ ដែលនៅក្រុងយេរូសាឡិម ហើយមិនដឹងហេតុការណ៍ដែលបានកើតឡើងនៅក្នុងក្រុងប៉ុន្មានថ្ងៃនេះ?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ម្នាក់ដែលឈ្មោះក្លេវប៉ាសឆ្លើយថា៖ «តើអ្នកស្នាក់នៅក្នុងក្រុងយេរូសាឡិមតែម្នាក់ឯងទេឬ បានជាមិនដឹងហេតុការណ៍ដែលកើតឡើង ក្នុងរវាងប៉ុន្មានថ្ងៃនេះ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ម្នាក់ឈ្មោះក្លេវប៉ាស ទូលព្រះអង្គថា៖ «ប្រជាជនទាំងអស់នៅក្រុងយេរូសាឡឹមដឹងហេតុការណ៍ ដែលកើតឡើងប៉ុន្មានថ្ងៃមុននេះគ្រប់ៗគ្នា ម្ដេចក៏លោកមិនដឹង?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯម្នាក់ដែលឈ្មោះក្លេវប៉ាស គាត់ឆ្លើយថា តើអ្នកស្នាក់នៅក្នុងក្រុងយេរូសាឡិមតែម្នាក់ឯងទេឬអី បានជាមិនដឹងការដែលកើតមកនៅគ្រានេះ អាល់គីតាប ម្នាក់ឈ្មោះក្លេវប៉ាសជម្រាបអ៊ីសាថា៖ «ប្រជាជនទាំងអស់នៅក្រុងយេរូសាឡឹម ដឹងហេតុការណ៍ដែលកើតឡើងប៉ុន្មានថ្ងៃមុននេះគ្រប់ៗគ្នា ម្ដេចក៏លោកមិនដឹង?»។ |
ព្រះយេស៊ូវទ្រង់សួរពួកគេថា៖“តើរឿងទាំងនេះដែលអ្នករាល់គ្នានិយាយគ្នាតាមផ្លូវ ជារឿងអ្វី?”។ ពួកគេក៏ឈរស្ងៀម ទាំងមានទឹកមុខស្រងូតស្រងាត់។
ព្រះយេស៊ូវទ្រង់សួរពួកគេថា៖“តើរឿងអ្វី?”។ ពួកគេទូលព្រះអង្គថា៖ “គឺអំពីយេស៊ូវអ្នកណាសារ៉ែត ជាព្យាការីម្នាក់ដ៏មានអំណាចក្នុងការដែលលោកធ្វើ និងពាក្យសម្ដី នៅចំពោះព្រះនិងប្រជាជនគ្រប់គ្នា
ម្ដាយរបស់ព្រះយេស៊ូវ ប្អូនស្រីរបស់ម្ដាយព្រះអង្គ ម៉ារាប្រពន្ធរបស់ក្លូប៉ាស និងម៉ារាអ្នកម៉ាក់ដាឡាបានឈរនៅក្បែរឈើឆ្កាងរបស់ព្រះអង្គ។