ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 11:32 - ព្រះគម្ពីរខ្មែរសាកល

នៅគ្រា​ជំនុំជម្រះ ពួក​អ្នក​នីនីវេ​នឹង​រស់ឡើងវិញជាមួយ​ជំនាន់​នេះ ហើយ​ផ្ដន្ទាទោស​ជំនាន់នេះ ពីព្រោះ​ពួកអ្នកនីនីវេ​បាន​កែប្រែចិត្ត​ដោយសារតែ​ការប្រកាស​របស់​យ៉ូណាស ហើយ​មើល៍! អ្នក​ដែល​ធំជាង​យ៉ូណាស​នៅ​ទីនេះ​ហើយ​!

សូមមើលជំពូក

Khmer Christian Bible

នៅ​គ្រា​ជំនុំជម្រះ​ អ្នក​ក្រុង​នីនីវេ​នឹង​ក្រោក​ឡើង​ជាមួយ​មនុស្ស​ជំនាន់​នេះ​ រួច​ដាក់​ទោស​ដល់​ជំនាន់​នេះ​ ព្រោះ​គេ​បាន​ប្រែ​ចិត្ដ​ ពេល​ឮ​សេចក្ដី​ប្រកាស​របស់​លោក​យ៉ូណាស​ ប៉ុន្ដែ​ម្នាក់​ដែល​វិសេស​ជាង​លោក​យ៉ូណាស​នៅ​ទីនេះ​ស្រាប់​ហើយ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ថ្ងៃ​ជំនុំ‌ជម្រះ មនុស្ស​នៅ​ក្រុង​នីនីវេ នឹង​ឈរ​ឡើង​ជំនុំ‌ជម្រះ​មនុស្ស​ជំនាន់​នេះ ហើយ​កាត់​ទោស​គេ​ដែរ ព្រោះ​គេ​បាន​ប្រែ​ចិត្ត ដោយ‌សារ​ពាក្យ​លោក​យ៉ូណាស​ប្រដៅ ហើយ​មើល៍! នៅ​ទី​នេះ​មាន​មួយ​អង្គ​ដ៏​វិសេស លើស​ជាង​លោក​យ៉ូណាស​ទៅ​ទៀត»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក អ្នក​ក្រុង​នីនីវេ​នឹង​ក្រោក​ឡើង​ជា​មួយ​មនុស្ស​ជំនាន់​នេះ ព្រម​ទាំង​ចោទ​ប្រកាន់​ពួក​គេ​ផង ព្រោះ​កាល​ពី​ជំនាន់​ដើម អ្នក​ក្រុង​នីនីវេ​បាន​កែ​ប្រែ​ចិត្ត​គំនិត នៅ​ពេល​ឮ​សេចក្ដី​ដែល​លោក​យ៉ូណាស​ប្រកាស។ រីឯ​នៅ​ទី​នេះ មាន​ម្នាក់​ប្រសើរ​លើស​លោក​យ៉ូណាស​ទៅ​ទៀត!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នៅ​ថ្ងៃ​ជំនុំ​ជំរះ មនុស្ស​នៅ​ក្រុង​នីនីវេ នឹង​ឈរ​ឡើង​ជំនុំ‌ជំរះ​មនុស្ស​ដំណ​នេះ ហើយ​នឹង​កាត់​ទោស​ឲ្យ​ផង ពី​ព្រោះ​គេ​បាន​ប្រែ​ចិត្ត ដោយ‌សារ​ពាក្យ​លោក​យ៉ូណាស​ប្រដៅ ហើយ​មើល នៅ​ទី​នេះ​មាន​១​អង្គ​ដ៏​វិសេស លើស​ជាង​លោក​យ៉ូណាស​ទៅ​ទៀត។

សូមមើលជំពូក

អាល់គីតាប

នៅ​ថ្ងៃ​ដែល​អុលឡោះ​វិនិច្ឆ័យ​ទោស​មនុស្ស​លោក អ្នក​ក្រុង​នីនីវេ​នឹង​ក្រោក​ឡើង​ជា​មួយ​មនុស្ស​ជំនាន់​នេះ ព្រម​ទាំង​ចោទ​ប្រកាន់​ពួក​គេ​ផង ព្រោះ​កាល​ពី​ជំនាន់​ដើម អ្នក​ក្រុង​នីនីវេ​បាន​កែ​ប្រែ​ចិត្ដ​គំនិត នៅ​ពេល​ឮ​សេចក្ដី​ដែល​ណាពី​យូណើស​ប្រកាស។ រីឯ​នៅ​ទី​នេះ មាន​ម្នាក់​ប្រសើរ​លើស​ណាពី​យូណើស​ទៅ​ទៀត!»។

សូមមើលជំពូក



លូកា 11:32
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​ពួកគេ​ថា៖“ជំនាន់​ដ៏អាក្រក់ និង​ផិតក្បត់​ទាមទារ​ទីសម្គាល់ ប៉ុន្តែ​ទីសម្គាល់​នឹង​មិន​ប្រទាន​ឲ្យ​គេ​ឡើយ លើកលែងតែ​ទីសម្គាល់​របស់​ព្យាការី​យ៉ូណាស​ប៉ុណ្ណោះ​។


នៅ​គ្រា​ជំនុំជម្រះ ពួក​អ្នក​នីនីវេ​នឹង​រស់ឡើងវិញជាមួយ​ជំនាន់​នេះ ហើយ​ផ្ដន្ទាទោស​ជំនាន់នេះ ពីព្រោះ​អ្នកនីនីវេ​បាន​កែប្រែចិត្ត​ដោយសារតែ​ការប្រកាស​របស់​យ៉ូណាស ហើយ​មើល៍! អ្នក​ដែល​ធំជាង​យ៉ូណាស​នៅ​ទីនេះ​ហើយ​!


នៅគ្រា​ជំនុំជម្រះ មហាក្សត្រិយានី​នៃ​ភាគខាងត្បូងនឹង​ត្រូវបាន​លើកឲ្យរស់ឡើងវិញជាមួយ​មនុស្ស​ជំនាន់​នេះ ហើយ​ផ្ដន្ទាទោស​ជំនាន់នេះ ពីព្រោះ​ព្រះនាង​បាន​មក​ពី​ចុងបំផុត​នៃ​ផែនដី ដើម្បី​ស្ដាប់​ប្រាជ្ញា​របស់​សាឡូម៉ូន ហើយ​មើល៍! អ្នក​ដែល​ធំជាង​សាឡូម៉ូន​នៅ​ទីនេះ​ហើយ​!


មហាបូជាចារ្យ​បែបនេះ​ហើយ ដែល​ស័ក្ដិសម​សម្រាប់​យើង គឺ​វិសុទ្ធ ស្លូតត្រង់ ឥតសៅហ្មង ដែល​ញែកចេញ​ពី​មនុស្សបាប ហើយ​ត្រឡប់ជា​ខ្ពស់​ជាង​មេឃ​ទៅទៀត​។