គាត់មករកព្រះយេស៊ូវនៅពេលយប់ ហើយទូលព្រះអង្គថា៖ “រ៉ាប៊ី យើងខ្ញុំដឹងហើយថា លោកជាគ្រូដែលមកពីព្រះ ពីព្រោះគ្មានអ្នកណាអាចធ្វើទីសម្គាល់ទាំងនេះដែលលោកកំពុងធ្វើបានឡើយ លុះត្រាតែព្រះគង់នៅជាមួយអ្នកនោះប៉ុណ្ណោះ”។
យ៉ូហាន 9:33 - ព្រះគម្ពីរខ្មែរសាកល ប្រសិនបើលោកនោះមិនមែនមកពីព្រះទេ លោកមិនអាចធ្វើអ្វីបានឡើយ”។ Khmer Christian Bible ដូច្នេះបើគាត់មិនមែនមកពីព្រះជាម្ចាស់ទេ គាត់ពុំអាចធ្វើអ្វីបានឡើយ» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើលោកនោះមិនមកពីព្រះ លោកពុំអាចនឹងធ្វើអ្វីបានឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើលោកនោះមិនមកពីព្រះជាម្ចាស់ទេ លោកមិនអាចធ្វើការអ្វីបានទាល់តែសោះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើលោកនោះមិនមកពីព្រះទេ នោះលោកពុំអាចនឹងធ្វើអ្វីបានឡើយ អាល់គីតាប ប្រសិនបើអ្នកនោះមិនមកពីអុលឡោះទេ គាត់មិនអាចធ្វើការអ្វីបានទាល់តែសោះ»។ |
គាត់មករកព្រះយេស៊ូវនៅពេលយប់ ហើយទូលព្រះអង្គថា៖ “រ៉ាប៊ី យើងខ្ញុំដឹងហើយថា លោកជាគ្រូដែលមកពីព្រះ ពីព្រោះគ្មានអ្នកណាអាចធ្វើទីសម្គាល់ទាំងនេះដែលលោកកំពុងធ្វើបានឡើយ លុះត្រាតែព្រះគង់នៅជាមួយអ្នកនោះប៉ុណ្ណោះ”។
អ្នកខ្លះក្នុងពួកផារិស៊ីនិយាយថា៖ “ម្នាក់នោះមិនមែនមកពីព្រះទេ ពីព្រោះមិនរក្សាថ្ងៃសប្ប័ទ”។ ប៉ុន្តែអ្នកខ្លះទៀតថា៖ “តើម្នាក់ដែលជាមនុស្សបាបអាចធ្វើទីសម្គាល់បែបនេះយ៉ាងដូចម្ដេចបាន?”។ នោះក៏មានការបាក់បែកគ្នាក្នុងចំណោមពួកគេ។