ពួកគេសួរបុរសខ្វាក់ភ្នែកទៀតថា៖ “ដោយអ្នកនោះបានបើកភ្នែករបស់អ្នក តើអ្នកនិយាយអំពីអ្នកនោះថាជានរណា?”។ គាត់ថា៖ “លោកជាព្យាការី”។
យ៉ូហាន 9:15 - ព្រះគម្ពីរខ្មែរសាកល ពួកផារិស៊ីក៏សួរគាត់សាជាថ្មីអំពីរបៀបដែលគាត់បានមើលឃើញដែរ។ បុរសនោះឆ្លើយថា៖ “លោកបានដាក់ភក់លើភ្នែករបស់ខ្ញុំ រួចខ្ញុំលាងចេញ ហើយក៏មើលឃើញ”។ Khmer Christian Bible ដូច្នេះពួកអ្នកខាងគណៈផារិស៊ីបានសួរគាត់ម្តងទៀត អំពីរបៀបដែលធ្វើឲ្យគាត់មើលឃើញ នោះគាត់ប្រាប់ពួកគេវិញថា៖ «គាត់បានយកភក់មកលាបលើភ្នែករបស់ខ្ញុំ រួចខ្ញុំបានទៅលាង ហើយក៏មើលឃើញ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកផារិស៊ីក៏សួរគាត់ ពីការដែលបានភ្លឺភ្នែកដោយរបៀបណា គាត់ជម្រាបថា៖ «លោកយកភក់មកលាបភ្នែកខ្ញុំ រួចខ្ញុំទៅលាង ហើយក៏មើលឃើញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះហើយបានជាពួកខាងគណៈផារីស៊ីនាំគ្នាសួរម្ដងទៀត អំពីហេតុការណ៍ដែលធ្វើឲ្យភ្នែកគាត់ភ្លឺ។ គាត់ឆ្លើយថា៖ «លោកបានយកភក់ដាក់ពីលើភ្នែកខ្ញុំ ខ្ញុំទៅលុបមុខ ហើយក៏មើលឃើញ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ពួកផារិស៊ីក៏សួរគាត់ ពីដំណើរដែលបានភ្លឺភ្នែក ជាយ៉ាងដូចម្តេចដែរ នោះគាត់ជំរាបថា លោកយកភក់មកលាបភ្នែកខ្ញុំ រួចខ្ញុំទៅលាង ហើយក៏មើលឃើញ អាល់គីតាប ហេតុនេះហើយបានជាពួកខាងគណៈផារីស៊ីនាំគ្នាសួរម្ដងទៀតអំពីហេតុការណ៍ដែលធ្វើឲ្យភ្នែកគាត់ភ្លឺ។ គាត់ឆ្លើយថា៖ «លោកបានយកភក់ដាក់ពីលើភ្នែកខ្ញុំ ខ្ញុំទៅលុបមុខ ហើយក៏ឃើញ»។ |
ពួកគេសួរបុរសខ្វាក់ភ្នែកទៀតថា៖ “ដោយអ្នកនោះបានបើកភ្នែករបស់អ្នក តើអ្នកនិយាយអំពីអ្នកនោះថាជានរណា?”។ គាត់ថា៖ “លោកជាព្យាការី”។