ពួកគេទាំងអស់គ្នាបានហូបឆ្អែត។ បន្ទាប់មក ពួកគេប្រមូលបំណែកដែលសេសសល់បានដប់ពីរកន្ត្រកពេញ។
យ៉ូហាន 6:13 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ពួកគេក៏ប្រមូលបំណែកពីនំប៉័ងស្រូវបាឡេប្រាំនោះ ដែលសេសសល់ពីអ្នកហូប ដាក់បានពេញដប់ពីរកន្ត្រក។ Khmer Christian Bible ពួកសិស្សក៏ប្រមូលចំណិតនំប៉័ងនៅសល់ពីនំប៉័ងប្រាំដុំដែលបណ្តាជនបានបរិភោគ ហើយពួកគេប្រមូលបានពេញដប់ពីរកន្ត្រក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេប្រមូលចំណិតនំបុ័ងម្សៅឱក ដែលសល់ពីប្រាំដុំ ក្រោយពីបានបរិភោគហើយនោះ បានពេញដប់ពីរកន្ត្រក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកសិស្សនាំគ្នារើសសំណល់នំប៉័ងទាំងប្រាំដុំ ដែលបណ្ដាជនបរិភោគសល់ ប្រមូលដាក់បានពេញដប់ពីរល្អី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយដែលបរិភោគរួចហើយ នោះគេប្រមូលចំណិតនំបុ័ងម្សៅឱក ដែលសល់ពី៥ដុំនោះ ដាក់ពេញបាន១២កន្ត្រក អាល់គីតាប ពួកសិស្សនាំគ្នារើសសំណល់នំបុ័ងទាំងប្រាំដុំ ដែលបណ្ដាជនបរិភោគសល់ ប្រមូលដាក់បានពេញដប់ពីរល្អី។ |
ពួកគេទាំងអស់គ្នាបានហូបឆ្អែត។ បន្ទាប់មក ពួកគេប្រមូលបំណែកដែលសេសសល់បានដប់ពីរកន្ត្រកពេញ។
“នៅទីនេះ មានក្មេងប្រុសម្នាក់ដែលមាននំប៉័ងស្រូវបាឡេប្រាំ និងត្រីពីរ ប៉ុន្តែរបស់ទាំងនេះមានប្រយោជន៍អ្វីសម្រាប់មនុស្សច្រើនដូច្នេះ?”។
ព្រះរបស់ខ្ញុំនឹងបំពេញគ្រប់ទាំងតម្រូវការរបស់អ្នករាល់គ្នា ស្របតាមភាពបរិបូររបស់ព្រះអង្គដែលប្រកបដោយសិរីរុងរឿងក្នុងព្រះគ្រីស្ទយេស៊ូវ។