ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“អញ្ជើញទៅចុះ កូនរបស់លោកនៅរស់ទេ”។ អ្នកនោះបានជឿព្រះបន្ទូលដែលព្រះយេស៊ូវមានបន្ទូលនឹងគាត់ ហើយចេញទៅ។
យ៉ូហាន 4:51 - ព្រះគម្ពីរខ្មែរសាកល ខណៈដែលគាត់កំពុងចុះទៅ ពួកបាវបម្រើរបស់គាត់មកជួបគាត់ ហើយប្រាប់ថាកូនប្រុសរបស់គាត់នៅរស់ទេ។ Khmer Christian Bible កាលគាត់កំពុងធ្វើដំណើរទៅនោះពួកបាវបម្រើរបស់គាត់ ក៏មកជួបគាត់ប្រាប់ថា កូនរបស់លោកនៅស់ទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលលោកកំពុងធ្វើដំណើរនៅតាមផ្លូវ ពួកបាវបម្រើរបស់លោកមកជម្រាបថា កូនរបស់លោកជាហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលលោកកំពុងតែដើរតាមផ្លូវត្រឡប់ទៅផ្ទះវិញ ពួកបម្រើរបស់លោកនាំគ្នាចេញមកជម្រាបថា កូនរបស់លោករស់ហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កំពុងដែលលោកចុះទៅ ស្រាប់តែពួកបាវលោកមកជំរាបថា កូនលោកជាហើយ អាល់គីតាប ពេលគាត់កំពុងតែដើរតាមផ្លូវត្រឡប់ទៅផ្ទះវិញ ពួកបម្រើរបស់គាត់នាំគ្នាចេញមកជម្រាបថា កូនរបស់គាត់រស់ហើយ។ |
ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“អញ្ជើញទៅចុះ កូនរបស់លោកនៅរស់ទេ”។ អ្នកនោះបានជឿព្រះបន្ទូលដែលព្រះយេស៊ូវមានបន្ទូលនឹងគាត់ ហើយចេញទៅ។
គាត់ក៏សួរពួកគេអំពីម៉ោងដែលកូនគាត់បានធូរស្បើយ នោះពួកគេប្រាប់គាត់ថា៖ “ម៉ោងមួយរសៀលម្សិលមិញ គ្រុនបានចាកចេញពីកូនរបស់លោកហើយ”។
ឪពុកបានដឹងថា គឺនៅម៉ោងនោះឯង ដែលព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា:“កូនរបស់លោកនៅរស់ទេ” ដូច្នេះ គាត់ក៏ជឿ ព្រមទាំងគ្រួសារទាំងមូលរបស់គាត់ផង។