ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 18:7 - ព្រះគម្ពីរខ្មែរសាកល

ព្រះអង្គ​ទ្រង់​សួរ​ពួកគេ​ម្ដងទៀត​ថា​៖“តើ​អ្នករាល់គ្នា​រក​នរណា​?”។ ពួកគេ​ឆ្លើយថា​៖ “យេស៊ូវ​អ្នកណាសារ៉ែត”។

សូមមើលជំពូក

Khmer Christian Bible

ដូច្នេះ​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ម្តង​ទៀត​ថា៖​ «តើ​អ្នក​រាល់គ្នា​រក​អ្នកណា?»​ ពួកគេ​ទូល​ឆ្លើយ​ថា៖​ «រក​យេស៊ូ​ជា​អ្នក​ក្រុង​ណាសារ៉ែត»​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ម្តង​ទៀត​ថា៖ «តើ​អ្នក​រាល់​គ្នា​មក​រក​អ្នក​ណា?» គេ​ទូល​ឆ្លើយ​ថា៖ «រក​យេស៊ូវ ជា​អ្នក​ស្រុក​ណា‌សារ៉ែត»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ម្ដង​ទៀត​ថា៖ «អ្នក​រាល់​គ្នា​មក​រក​នរណា?» គេ​ទូល​ថា៖ «រក​ឈ្មោះ​យេស៊ូ ជា​អ្នក​ភូមិ​ណា‌សារ៉ែត»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ទ្រង់​មាន​បន្ទូល​សួរ​គេ​ម្តង​ទៀត​ថា តើ​រក​អ្នក​ណា គេ​ទូល​ឆ្លើយ​ថា រក​យេស៊ូវ ជា​អ្នក​ស្រុក​ណា‌សារ៉ែត

សូមមើលជំពូក

អាល់គីតាប

អ៊ីសា​សួរ​គេ​ម្ដង​ទៀត​ថា៖ «អ្នក​រាល់​គ្នា​មក​រក​នរណា?» គេ​ជម្រាប​ថា៖ «រក​ឈ្មោះ​អ៊ីសា ជា​អ្នក​ភូមិ​ណា‌សារ៉ែត»។

សូមមើលជំពូក



យ៉ូហាន 18:7
4 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​ទៅ​ដល់​ទីក្រុង​មួយ​ដែល​គេ​ហៅថា​ណាសារ៉ែត ហើយ​រស់នៅ​ទីនោះ ដើម្បីឲ្យ​សេចក្ដី​ដែល​បាន​ថ្លែង​មក​តាមរយៈ​បណ្ដា​ព្យាការី​ត្រូវបាន​បំពេញឲ្យសម្រេច ដែល​ថា​: “ព្រះអង្គ​នឹង​ត្រូវគេ​ហៅថា អ្នកណាសារ៉ែត”៕


ព្រះយេស៊ូវ​បាន​ជ្រាប​អ្វីៗ​ទាំងអស់​ដែល​នឹង​កើតឡើង​ដល់​ព្រះអង្គ​ហើយ ព្រះអង្គ​ក៏​យាង​ចេញទៅ ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“តើ​អ្នករាល់គ្នា​រក​នរណា​?”។


នៅពេល​ព្រះអង្គ​មានបន្ទូលថា​:“គឺ​ខ្ញុំ​ហ្នឹងហើយ” ពួកគេ​បាន​ថយ​ទៅ​ក្រោយ ហើយ​ដួល​ទៅ​លើដី​។


ព្រះយេស៊ូវ​ទ្រង់​តបថា​៖“ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ហើយ​ថា គឺ​ខ្ញុំ​ហ្នឹងហើយ​។ ដូច្នេះ ប្រសិនបើ​អ្នករាល់គ្នា​រក​ខ្ញុំ ចូរ​ឲ្យ​អ្នកទាំងនេះ​ទៅ​ចុះ”។