ពួកអ្នកដែលចាប់ព្រះយេស៊ូវ ក៏នាំព្រះអង្គទៅរកមហាបូជាចារ្យកៃផាស។ នៅទីនោះ ពួកគ្រូវិន័យ និងពួកចាស់ទុំជួបជុំគ្នា។
យ៉ូហាន 18:24 - ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក អាន់ណាសបានបញ្ជូនព្រះអង្គទាំងជាប់ចំណងទៅកៃផាសជាមហាបូជាចារ្យ។ Khmer Christian Bible ពេលនោះលោក អាណ ក៏បញ្ជូនព្រះអង្គទាំងជាប់ចំណងទៅសម្តេចសង្ឃកៃផា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអាណឲ្យគេនាំព្រះអង្គទាំងជាប់ចំណង ទៅលោកកៃផា ជាសម្តេចសង្ឃវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ លោកអាណបញ្ជូនព្រះអង្គ ទាំងជាប់ចំណងទៅលោកកៃផា ជាមហាបូជាចារ្យ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះលោកអាណឲ្យគេនាំទ្រង់ទាំងជាប់ចំណង ទៅឯលោកកៃផា ជាសំដេចសង្ឃវិញ។ អាល់គីតាប ពេលនោះលោកអាណបញ្ជូនអ៊ីសា ទាំងជាប់ចំណងទៅលោកកៃផាសជាមូស្ទី។ |
ពួកអ្នកដែលចាប់ព្រះយេស៊ូវ ក៏នាំព្រះអង្គទៅរកមហាបូជាចារ្យកៃផាស។ នៅទីនោះ ពួកគ្រូវិន័យ និងពួកចាស់ទុំជួបជុំគ្នា។
គឺពេលដែលអាន់ណាស និងកៃផាសជាមហាបូជាចារ្យ នោះព្រះបន្ទូលរបស់ព្រះបានមកដល់យ៉ូហានកូនសាការី នៅទីរហោស្ថាន។
រួចនាំព្រះអង្គទៅរកអាន់ណាសមុនគេ ពីព្រោះលោកជាឪពុកក្មេករបស់កៃផាសដែលជាមហាបូជាចារ្យនៅឆ្នាំនោះ។
ពេលនោះ ស៊ីម៉ូនពេត្រុស និងសិស្សម្នាក់ទៀតទៅតាមព្រះយេស៊ូវ។ សិស្សម្នាក់នោះជាអ្នកដែលមហាបូជាចារ្យស្គាល់ ដូច្នេះគាត់ក៏ចូលទៅក្នុងទីធ្លាដំណាក់របស់មហាបូជាចារ្យជាមួយព្រះយេស៊ូវ