ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 9:10 - ព្រះគម្ពីរខ្មែរសាកល

ខណៈដែល​ព្រះយេស៊ូវ​កំពុង​គង់នៅតុអាហារ​ក្នុង​ផ្ទះ មើល៍! មាន​អ្នកទារពន្ធ និង​មនុស្សបាប​ជាច្រើន​បាន​មក រួមតុអាហារ​ជាមួយ​ព្រះយេស៊ូវ និង​ពួក​សិស្ស​របស់​ព្រះអង្គ​ដែរ​។

សូមមើលជំពូក

Khmer Christian Bible

ក្រោយ​មក​ ពេល​ព្រះអង្គ​ចូល​រួម​បរិភោគ​អាហារ​នៅ​ផ្ទះ​របស់​លោក​ម៉ាថាយ​ ក៏​មាន​ពួក​អ្នក​ទារ​ពន្ធដារ​ និង​ពួក​មនុស្ស​បាប​ជា​ច្រើន​បាន​មក​ចូល​រួម​បរិភោគ​អាហារ​ជាមួយ​ព្រះយេស៊ូ​ និង​ពួក​សិស្ស​របស់​ព្រះអង្គ​ដែរ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​ព្រះ‌អង្គ​សោយ​អាហារ​នៅ​ក្នុង​ផ្ទះ មាន​ពួក​អ្នក​ទារ​ពន្ធ និង​មនុស្ស​បាប​ជា​ច្រើន បាន​មក​អង្គុយ​រួម​តុ​ជា​មួយ​ព្រះ‌អង្គ និង​ពួក​សិស្ស​របស់​ព្រះ‌អង្គ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​មក ព្រះអង្គ​សោយ​ព្រះ‌ស្ងោយ​នៅ​ផ្ទះ​លោក​ម៉ាថាយ មាន​អ្នក​ទារ​ពន្ធ ព្រម​ទាំង​មនុស្ស​បាប​ជា​ច្រើន មក​អង្គុយ​រួម​តុ​ជា​មួយ​ព្រះ‌យេស៊ូ និង​ពួក​សិស្ស​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​ព្រះ‌យេស៊ូវ​កំពុង​គង់​សោយ​អាហារ​នៅ​ក្នុង​ផ្ទះ នោះ​មាន​ពួក​អ្នក​យក​ពន្ធ នឹង​មនុស្ស​មាន​បាប​ជា​ច្រើន បាន​មក​អង្គុយ​ជា​មួយ​នឹង​ទ្រង់ នឹង​ពួក​សិស្ស​ទ្រង់​ផង

សូមមើលជំពូក

អាល់គីតាប

បន្ទាប់​មក អ៊ីសា​ពិសា​អាហារ​នៅ​ផ្ទះ​លោក​ម៉ាថាយ មាន​អ្នក​ទារ​ពន្ធ ព្រម​ទាំង​មនុស្ស​បាប​ជា​ច្រើន​មក​អង្គុយ​រួម​តុ​ជា​មួយ​គាត់ និង​ពួក​សិស្ស​ដែរ។

សូមមើលជំពូក



ម៉ាថាយ 9:10
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ឃើញ​ដូច្នេះ ពួកផារិស៊ី​ក៏​និយាយ​នឹង​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​៖ “ម្ដេចក៏​គ្រូ​របស់អ្នករាល់គ្នា​ហូប​ជាមួយ​អ្នកទារពន្ធ និង​មនុស្សបាប​ដូច្នេះ​?”។


នៅពេល​កំពុង​យាង​ចេញ​ពីទីនោះ ព្រះយេស៊ូវ​ទត​ឃើញ​បុរស​ម្នាក់​ដែល​គេ​ហៅថា​ម៉ាថាយ អង្គុយ​នៅ​កន្លែងយកពន្ធ​។ ព្រះអង្គ​មានបន្ទូល​នឹង​គាត់​ថា​៖“ចូរ​មកតាម​ខ្ញុំ​!” គាត់​ក៏​ក្រោកឡើង​ទៅតាម​ព្រះអង្គ​។


យើងរាល់គ្នា​ដឹង​ហើយ​ថា ព្រះ​មិន​សណ្ដាប់​មនុស្សបាប​ទេ ប៉ុន្តែ​ប្រសិនបើ​មាន​អ្នកណា​កោតខ្លាចព្រះ ហើយ​ប្រព្រឹត្តតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ ព្រះអង្គ​ទ្រង់​សណ្ដាប់​អ្នក​នោះ​។