គាត់មិនឈ្លោះប្រកែក ឬស្រែកគំហកឡើយ ហើយក៏គ្មានអ្នកណានឹងឮសំឡេងរបស់គាត់នៅតាមផ្លូវ ដែរ។
ម៉ាថាយ 6:3 - ព្រះគម្ពីរខ្មែរសាកល រីឯអ្នកវិញ កាលណាអ្នកចែកទាន កុំឲ្យដៃឆ្វេងរបស់អ្នកដឹងអ្វីដែលដៃស្ដាំកំពុងធ្វើនោះឡើយ Khmer Christian Bible ប៉ុន្ដែពេលអ្នកចែកទាន ចូរកុំឲ្យដៃឆ្វេងរបស់អ្នកដឹងការដែលដៃស្ដាំរបស់អ្នកធ្វើឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ពេលណាអ្នកធ្វើទាន កុំឲ្យដៃឆ្វេងដឹងការដែលដៃស្តាំរបស់អ្នកធ្វើឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯអ្នកវិញ កាលណាដៃស្ដាំអ្នកធ្វើទាន មិនបាច់ឲ្យដៃឆ្វេងដឹងឡើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ កាលណាអ្នកធ្វើទាន នោះកុំឲ្យដៃឆ្វេងដឹងការដែលដៃស្តាំធ្វើឡើយ អាល់គីតាប រីឯអ្នកវិញ កាលណាដៃស្ដាំអ្នកធ្វើទាន មិនបាច់ឲ្យដៃឆ្វេងដឹងឡើយ |
គាត់មិនឈ្លោះប្រកែក ឬស្រែកគំហកឡើយ ហើយក៏គ្មានអ្នកណានឹងឮសំឡេងរបស់គាត់នៅតាមផ្លូវ ដែរ។
ដូច្នេះ កាលណាអ្នកចែកទាន កុំផ្លុំត្រែនៅពីមុខអ្នកឡើយ ដូចដែលពួកមនុស្សមានពុតធ្វើនៅក្នុងសាលាប្រជុំ និងនៅតាមផ្លូវ ដើម្បីទទួលការលើកតម្កើងសិរីរុងរឿងពីមនុស្ស។ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ពួកគេបានទទួលរង្វាន់របស់ពួកគេហើយ។
ដើម្បីឲ្យការចែកទានរបស់អ្នកនៅសម្ងាត់ នោះព្រះបិតារបស់អ្នកដែលទតមើលដោយសម្ងាត់នឹងប្រទានរង្វាន់ដល់អ្នក។
ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“ត្រូវប្រាកដថា កុំឲ្យប្រាប់អ្នកណាឡើយ ផ្ទុយទៅវិញ ចូរទៅបង្ហាញខ្លួនអ្នកដល់បូជាចារ្យ ហើយថ្វាយតង្វាយតាមដែលម៉ូសេបានបង្គាប់ចុះ ដើម្បីជាទីបន្ទាល់ដល់គេ”។
ភ្នែករបស់ពួកគេក៏ត្រូវបានបើក។ ព្រះយេស៊ូវទ្រង់បង្គាប់ពួកគេយ៉ាងតឹងរ៉ឹងថា៖“ត្រូវប្រាកដថា កុំឲ្យអ្នកណាដឹងឡើយ”។
ថា៖“ត្រូវប្រាកដថា កុំឲ្យប្រាប់អ្វីដល់អ្នកណាឡើយ ផ្ទុយទៅវិញ ចូរទៅបង្ហាញខ្លួនអ្នកដល់បូជាចារ្យ ហើយថ្វាយតង្វាយសម្រាប់ពិធីជម្រះរបស់អ្នកតាមដែលម៉ូសេបានបង្គាប់ចុះ ដើម្បីជាទីបន្ទាល់ដល់គេ”។
ព្រោះថាគ្មានអ្នកណាធ្វើអ្វីមួយដោយសម្ងាត់ឡើយ នៅពេលដែលចង់ឲ្យគេស្គាល់ខ្លួនជាសាធារណៈ។ បើសិនបងធ្វើការទាំងនេះ ចូរសម្ដែងខ្លួនដល់មនុស្សលោកចុះ”។