ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 6:15 - ព្រះគម្ពីរខ្មែរសាកល

ប៉ុន្តែ​ប្រសិនបើ​អ្នករាល់គ្នា​មិន​លើកលែងទោស​ឲ្យ​គេទេ នោះ​ព្រះ​បិតា​របស់អ្នករាល់គ្នា​ក៏មិន​លើកលែងទោស​ចំពោះ​ការបំពាន​របស់អ្នករាល់គ្នា​ដែរ។

សូមមើលជំពូក

Khmer Christian Bible

ប៉ុន្ដែ​ បើ​អ្នក​រាល់គ្នា​មិន​លើក​លែង​ទោស​ដល់​មនុស្ស​ទេ​ នោះ​ព្រះវរបិតា​របស់អ្នក​រាល់គ្នា​ ក៏​មិន​លើក​លែង​ទោស​កំហុស​របស់​អ្នក​រាល់គ្នា​ដែរ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​អត់​ទោស​ឲ្យ​គេ​ទេ ព្រះ‌វរបិតា​របស់​អ្នក ទ្រង់​ក៏​នឹង​មិន​អត់​ទោស ចំពោះ​អំពើ​រំលង​ឲ្យ​អ្នក​រាល់​គ្នា​ដែរ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​អត់‌ទោស​ឲ្យ​មនុស្ស​លោក​ទេ​នោះ ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា​ក៏​មិន​អត់‌ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​បើ​អ្នក​រាល់​គ្នា​មិន​អត់​ទោស ចំពោះ​ការ​រំលង​ច្បាប់​ឲ្យ​គេ​ទេ នោះ​ព្រះវរ‌បិតា​នៃ​អ្នក ទ្រង់​ក៏​មិន​អត់​ទោស ចំពោះ​ការ​រំលង​ច្បាប់ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ធ្វើ​ដែរ។

សូមមើលជំពូក

អាល់គីតាប

ប៉ុន្ដែ បើ​អ្នក​រាល់​គ្នា​មិន​អត់​ទោស​ឲ្យ​មនុស្ស​លោក​ទេ​នោះ អុលឡោះ​ជា​បិតា​របស់​អ្នក​រាល់​គ្នា ក៏​មិន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ»។

សូមមើលជំពូក



ម៉ាថាយ 6:15
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​បិតា​សួគ៌​របស់ខ្ញុំ​ក៏​នឹង​ធ្វើ​យ៉ាងនោះ​ដល់​អ្នករាល់គ្នា​ដែរ ប្រសិនបើ​អ្នករាល់គ្នា​ម្នាក់ៗ​មិន​លើកលែងទោស​ឲ្យ​បងប្អូនរបស់​ខ្លួន​អស់​ពី​ចិត្ត​របស់អ្នករាល់គ្នា​ទេ”៕


មានពរ​ហើយ អ្នក​ដែល​មានចិត្តមេត្តា ដ្បិត​ពួកគេ​នឹង​ទទួលសេចក្ដីមេត្តា​វិញ​។


“ជាការពិត ប្រសិនបើ​អ្នករាល់គ្នា​លើកលែងទោស​ឲ្យ​មនុស្ស​ចំពោះ​ការបំពាន​របស់​ពួកគេ ព្រះ​បិតា​សួគ៌​របស់អ្នករាល់គ្នា​ក៏​នឹង​លើកលែងទោស​ឲ្យ​អ្នករាល់គ្នា​ដែរ។


ប៉ុន្តែ​ប្រសិនបើ​អ្នករាល់គ្នា​មិន​លើកលែងទោស​ឲ្យ​ទេ ព្រះ​បិតា​របស់អ្នករាល់គ្នា​ដែល​គង់នៅ​ស្ថានសួគ៌​ក៏​មិន​លើកលែងទោស​ចំពោះ​ការបំពាន​របស់អ្នករាល់គ្នា​ដែរ”។