មើល៍! អ្នកខ្លះក្នុងពួកគ្រូវិន័យបាននិយាយក្នុងចិត្តថា៖ “អ្នកនេះនិយាយប្រមាថព្រះហើយ!”។
ម៉ាថាយ 26:65 - ព្រះគម្ពីរខ្មែរសាកល មហាបូជាចារ្យក៏ហែកអាវវែងរបស់ខ្លួន ហើយមានប្រសាសន៍ថា៖ “អ្នកនេះនិយាយប្រមាថព្រះហើយ! យើងត្រូវការសាក្សីអីទៀត? មើល៍! ឥឡូវនេះអស់លោកឮពាក្យប្រមាថព្រះហើយ។ Khmer Christian Bible ពេលនោះ សម្ដេចសង្ឃក៏ហែកអាវរបស់ខ្លួន រួចនិយាយថា៖ «វាប្រមាថព្រះជាម្ចាស់ហើយ តើយើងនៅត្រូវការសាក្សីធ្វើអ្វីទៀត? ពេលនេះ អ្នករាល់គ្នាបានស្ដាប់ឮពាក្យប្រមាថដល់ព្រះជាម្ចាស់ហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ សម្ដេចសង្ឃក៏ហែកអាវខ្លួន ហើយពោលឡើងថា៖ «ជននេះបានពោលពាក្យប្រមាថដល់ព្រះហើយទេតើ! តើយើងចាំបាច់ត្រូវការស្មរបន្ទាល់អ្វីទៀត? ឥឡូវនេះ អ្នករាល់គ្នាបានឮពាក្យប្រមាថរបស់ជននេះស្រាប់ហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ លោកមហាបូជាចារ្យហែកអាវរបស់លោក ហើយមានប្រសាសន៍ថា៖ «ជននេះបានពោលពាក្យប្រមាថព្រះជាម្ចាស់ហើយ! យើងមិនបាច់រកសាក្សីឯណាទៀតទេ អស់លោកឮអ្នកនេះពោលពាក្យប្រមាថព្រះជាម្ចាស់អម្បាញ់មិញស្រាប់! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះសំដេចសង្ឃក៏ហែកអាវខ្លួន ហើយនិយាយឡើងថា វាបានពោលពាក្យប្រមាថដល់ព្រះ ដូច្នេះ តើយើងចាំបាច់ត្រូវការនឹងទីបន្ទាល់ណាថែមទៀត មើល អ្នករាល់គ្នាទើបនឹងឮពាក្យ ដែលវាប្រមាថនោះស្រាប់ហើយ អាល់គីតាប ពេលនោះ មូស្ទីហែកអាវរបស់លោកហើយនិយាយថា៖ «ជននេះបានពោលពាក្យប្រមាថអុលឡោះហើយ! យើងមិនបាច់រកសាក្សីឯណាទៀតទេ អស់លោកឮអ្នកនេះពោលពាក្យប្រមាថអុលឡោះអំបាញ់មិញស្រាប់! |
មើល៍! អ្នកខ្លះក្នុងពួកគ្រូវិន័យបាននិយាយក្នុងចិត្តថា៖ “អ្នកនេះនិយាយប្រមាថព្រះហើយ!”។
ពួកគ្រូវិន័យ និងពួកផារិស៊ីក៏ចាប់ផ្ដើមរិះគិតថា៖ “តើអ្នកនេះដែលនិយាយពាក្យប្រមាថព្រះ ជានរណា? ក្រៅពីព្រះតែមួយអង្គគត់ តើនរណាអាចលើកលែងទោសបាបបាន?”។
ពួកគេឆ្លើយនឹងព្រះអង្គថា៖ “យើងគប់ដុំថ្មសម្លាប់អ្នកមិនមែនដោយសារតែការល្អទេ គឺដោយសារតែការនិយាយប្រមាថព្រះ ពីព្រោះអ្នកជាមនុស្ស ប៉ុន្តែតាំងខ្លួនជាព្រះ”។
តើអ្នករាល់គ្នានិយាយនឹងអ្នកដែលព្រះបិតាបានញែកជាវិសុទ្ធ ហើយចាត់ឲ្យមកក្នុងពិភពលោកថា: ‘អ្នកនិយាយប្រមាថព្រះ’ ដោយសារខ្ញុំថា: ‘ខ្ញុំជាព្រះបុត្រារបស់ព្រះ’ ឬ?
នៅពេលសាវ័កបារណាបាស និងប៉ូលបានឮដូច្នេះ ពួកគេក៏ហែកសម្លៀកបំពាក់របស់ខ្លួន ហើយរត់ចូលទៅក្នុងហ្វូងមនុស្ស