តើយើងខ្ញុំឃើញព្រះអង្គជាជនមិនស្គាល់ ហើយទទួលព្រះអង្គពីអង្កាល់ ឬឃើញព្រះអង្គនៅខ្លួនទទេ ហើយស្លៀកពាក់ឲ្យព្រះអង្គពីអង្កាល់?
ម៉ាថាយ 25:39 - ព្រះគម្ពីរខ្មែរសាកល តើយើងខ្ញុំឃើញព្រះអង្គមានជំងឺ ឬជាប់គុក ហើយទៅសួរសុខទុក្ខព្រះអង្គពីអង្កាល់?’។ Khmer Christian Bible តើយើងខ្ញុំបានមកជួបព្រះអង្គ កាលយើងខ្ញុំបានឃើញព្រះអង្គឈឺ ឬជាប់គុកពីកាលណា? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើយើងខ្ញុំបានឃើញព្រះអង្គឈឺ ឬជាប់គុក ហើយទៅសួរសុខទុក្ខព្រះអង្គពីអង្កាល់?" ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើយើងខ្ញុំដែលបានឃើញព្រះអង្គប្រឈួន ឬជាប់ឃុំឃាំង ហើយមកសួរសុខទុក្ខព្រះអង្គពីអង្កាល់?”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើយើងខ្ញុំបានឃើញទ្រង់ឈឺ ឬជាប់គុក ហើយបានមកឯទ្រង់ពីកាលណា អាល់គីតាប តើយើងខ្ញុំបានឃើញស្តេចឈឺ ឬជាប់ឃុំឃាំង ហើយមកសួរសុខទុក្ខពីអង្កាល់?”។ |
តើយើងខ្ញុំឃើញព្រះអង្គជាជនមិនស្គាល់ ហើយទទួលព្រះអង្គពីអង្កាល់ ឬឃើញព្រះអង្គនៅខ្លួនទទេ ហើយស្លៀកពាក់ឲ្យព្រះអង្គពីអង្កាល់?
“ព្រះមហាក្សត្រនឹងមានបន្ទូលតបនឹងពួកគេថា: ‘ប្រាកដមែន យើងប្រាប់អ្នករាល់គ្នាថា អ្វីដែលអ្នករាល់គ្នាបានធ្វើដល់អ្នកតូចបំផុតម្នាក់ក្នុងចំណោមបងប្អូនទាំងនេះរបស់យើង គឺបានធ្វើដល់យើងហើយ’។