ព្រះអង្គទ្រង់សួរគាត់ថា៖“តើអ្នកចង់បានអ្វី?”។ គាត់ទូលថា៖ “សូមលោកសន្យាមកថា កូនប្រុសរបស់ខ្ញុំទាំងពីរនាក់នេះនឹងបានអង្គុយនៅក្នុងអាណាចក្ររបស់លោក គឺម្នាក់នៅខាងស្ដាំ ម្នាក់នៅខាងឆ្វេងលោក”។
ម៉ាថាយ 20:32 - ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវក៏ឈប់ ហើយហៅពួកគេមកសួរថា៖“តើចង់ឲ្យខ្ញុំធ្វើអ្វីសម្រាប់ពួកអ្នក?”។ Khmer Christian Bible ព្រះយេស៊ូក៏ឈប់ ហើយហៅអ្នកទាំងពីរនោះមកសួរថា៖ «តើពួកអ្នកចង់ឲ្យខ្ញុំធ្វើអ្វី?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវក៏ឈប់ ហើយហៅអ្នកទាំងពីរនោះមកសួរថា៖ «តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វី?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូក៏ឈប់ ហើយហៅគេមកសួរថា៖ «តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វី?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះព្រះយេស៊ូវទ្រង់ឈប់ ក៏ហៅអ្នកទាំង២នោះមកមានបន្ទូលសួរថា តើចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក អាល់គីតាប អ៊ីសាក៏ឈប់ ហើយហៅគេមកសួរថា៖ «តើអ្នក ចង់ឲ្យខ្ញុំធ្វើអ្វី?»។ |
ព្រះអង្គទ្រង់សួរគាត់ថា៖“តើអ្នកចង់បានអ្វី?”។ គាត់ទូលថា៖ “សូមលោកសន្យាមកថា កូនប្រុសរបស់ខ្ញុំទាំងពីរនាក់នេះនឹងបានអង្គុយនៅក្នុងអាណាចក្ររបស់លោក គឺម្នាក់នៅខាងស្ដាំ ម្នាក់នៅខាងឆ្វេងលោក”។
ហ្វូងមនុស្សស្ដីឲ្យពួកគេនៅស្ងៀម ប៉ុន្តែពួកគេស្រែកកាន់តែខ្លាំងឡើងថា៖ “ព្រះអម្ចាស់ បុត្រដាវីឌអើយ! សូមអាណិតមេត្តាយើងខ្ញុំផង!”។
ហេតុនេះហើយបានជាខ្ញុំមកដោយឥតប្រកែកឡើយ ពេលត្រូវបានអញ្ជើញមក។ ដូច្នេះ ខ្ញុំសូមសួរថា តើអ្នករាល់គ្នាបានអញ្ជើញខ្ញុំមកសម្រាប់ការអ្វី?”។
កុំបារម្ភនឹងអ្វីឡើយ ផ្ទុយទៅវិញ ចូរទូលទៅព្រះឲ្យជ្រាបសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ តាមរយៈសេចក្ដីអធិស្ឋាន និងសេចក្ដីទូលអង្វរ ដោយអរព្រះគុណចុះ។