នៅពេលជ្រាបអំពីការនេះ ព្រះយេស៊ូវក៏យាងចាកចេញពីទីនោះ។ មានហ្វូងមនុស្សជាច្រើនទៅតាមព្រះអង្គ ហើយព្រះអង្គក៏ប្រោសពួកគេឲ្យជាទាំងអស់គ្នា
ម៉ាថាយ 19:2 - ព្រះគម្ពីរខ្មែរសាកល មានហ្វូងមនុស្សជាច្រើនទៅតាមព្រះអង្គ ហើយព្រះអង្គក៏ប្រោសពួកគេឲ្យជានៅទីនោះ។ Khmer Christian Bible នោះមានបណ្ដាជនច្រើនកុះករបានមកតាមព្រះអង្គ ព្រះអង្គក៏ប្រោសពួកគេឲ្យបានជានៅទីនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មហាជនច្រើនកុះករនាំគ្នាដើរតាមព្រះអង្គ ហើយព្រះអង្គក៏ប្រោសគេឲ្យបានជានៅទីនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មហាជនច្រើនកុះករនាំគ្នាមកតាមព្រះអង្គ ព្រះអង្គក៏ប្រោសអ្នកជំងឺឲ្យជានៅទីនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយមានហ្វូងមនុស្សកកកុញតាមទ្រង់ទៅ នៅទីនោះទ្រង់ក៏ប្រោសឲ្យគេបានជា។ អាល់គីតាប មហាជនច្រើនកុះករនាំគ្នាមកតាមអ៊ីសា អ៊ីសាក៏ប្រោសអ្នកជំងឺឲ្យបានជានៅទីនោះ។ |
នៅពេលជ្រាបអំពីការនេះ ព្រះយេស៊ូវក៏យាងចាកចេញពីទីនោះ។ មានហ្វូងមនុស្សជាច្រើនទៅតាមព្រះអង្គ ហើយព្រះអង្គក៏ប្រោសពួកគេឲ្យជាទាំងអស់គ្នា
មានពួកផារិស៊ីចូលមកជិតព្រះអង្គ ហើយល្បងលព្រះអង្គដោយទូលថា៖ “តើការដែលបុរសលែងប្រពន្ធរបស់ខ្លួនដោយហេតុផលណាក៏ដោយ ត្រូវច្បាប់ឬទេ?”។