រីឯពេត្រុសទៅតាមព្រះយេស៊ូវពីចម្ងាយ រហូតដល់ខាងក្នុងទីធ្លាដំណាក់របស់មហាបូជាចារ្យ ហើយអង្គុយអាំងភ្លើងជាមួយពួកតម្រួត។
ម៉ាកុស 14:68 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែពេត្រុសបដិសេធថា៖ “ខ្ញុំមិនដឹង ហើយក៏មិនយល់អ្វីដែលនាងនិយាយដែរ”។ រួចគាត់ចេញទៅខាងក្រៅ ទៅឯខ្លោងទ្វារ។ ពេលនោះ មាន់ក៏រងាវឡើង។ Khmer Christian Bible ប៉ុន្ដែគាត់បដិសេធថា៖ «ខ្ញុំមិនដឹង និងមិនយល់អំពីអ្វីដែលអ្នកកំពុងនិយាយនោះទេ» រួចគាត់ចេញទៅខាងក្រៅ នៅមុខសាលា មាន់ក៏រងាវឡើង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែគាត់ប្រកែកថា៖ «ខ្ញុំមិនដឹង មិនយល់ថាអ្នកកំពុងនិយាយពីអ្វីទេ» រួចគាត់ចេញទៅទីធ្លាខាងក្រៅ ពេលនោះ មាន់ក៏រងាវឡើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ លោកប្រកែកឡើងថា៖ «ខ្ញុំមិនដឹងទេ ខ្ញុំមិនយល់ថានាងចង់និយាយអំពីរឿងអ្វីឡើយ»។ លោកពេត្រុសក៏ចេញពីទីនោះ ឆ្ពោះទៅខ្លោងទ្វារខាងក្រៅ ពេលនោះ មាន់រងាវឡើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែគាត់ប្រកែកថា ខ្ញុំមិនដឹង មិនយល់ជាអ្នកនិយាយអ្វីទេ រួចគាត់ចេញទៅឯទីធ្លាខាងក្រៅ នោះមាន់តាំងរងាវឡើង អាល់គីតាប ប៉ុន្ដែពេត្រុសប្រកែកឡើងថា៖ «ខ្ញុំមិនដឹងទេ ខ្ញុំមិនយល់ថានាងចង់និយាយអំពីរឿងអ្វីឡើយ»។ ពេត្រុសក៏ចេញពីទីនោះ ឆ្ពោះទៅខ្លោងទ្វារខាងក្រៅ ពេលនោះមាន់រងាវឡើង។ |
រីឯពេត្រុសទៅតាមព្រះយេស៊ូវពីចម្ងាយ រហូតដល់ខាងក្នុងទីធ្លាដំណាក់របស់មហាបូជាចារ្យ ហើយអង្គុយអាំងភ្លើងជាមួយពួកតម្រួត។
នៅពេលឃើញគាត់ បាវបម្រើស្រីនោះក៏ចាប់ផ្ដើមនិយាយទៀតនឹងពួកអ្នកដែលឈរនៅក្បែរថា៖ “អ្នកនេះជាគ្នាពួកនោះដែរ”។
ពេត្រុសបដិសេធម្ដងទៀត។ បន្តិចក្រោយមក ពួកអ្នកដែលឈរនៅក្បែរក៏និយាយនឹងពេត្រុសទៀតថា៖ “អ្នកឯងពិតជាគ្នាពួកនោះ ពីព្រោះអ្នកឯងជាអ្នកកាលីឡេដែរ”។
ភ្លាមនោះ មាន់រងាវជាលើកទីពីរ។ ពេត្រុសនឹកឃើញព្រះបន្ទូលដែលព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា:“មុនមាន់រងាវពីរដង អ្នកនឹងបដិសេធខ្ញុំបីដង” គាត់ទប់ទឹកភ្នែកមិនបាន ក៏ទ្រហោយំ៕