ម៉ាកុស 14:37 - ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវយាងត្រឡប់មកវិញ ឃើញពួកគេកំពុងដេកលក់ ក៏មានបន្ទូលនឹងពេត្រុសថា៖“ស៊ីម៉ូនអើយ តើអ្នកដេកលក់ឬ? តើអ្នកមិនអាចប្រុងស្មារតីមួយម៉ោងបានទេឬ? Khmer Christian Bible រួចព្រះអង្គត្រលប់មកវិញ ក៏ឃើញពួកគេដេកលក់អស់ ព្រះអង្គមានបន្ទូលទៅលោកពេត្រុសថា៖ «ស៊ីម៉ូនអើយ! តើអ្នកដេកលក់ដែរឬ? តើអ្នកទ្រាំមិនដេកតែមួយម៉ោង មិនបានទេឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គត្រឡប់មកវិញ ឃើញពួកសិស្សកំពុងតែដេកលក់ ព្រះអង្គមានព្រះបន្ទូលទៅពេត្រុសថា៖ «ស៊ីម៉ូនអើយ អ្នកដេកលក់ដូច្នេះឬ? តើអ្នកទ្រាំចាំយាមតែមួយម៉ោងមិនបានទេឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គយាងទៅរកពួកសិស្ស ឃើញគេកំពុងតែដេកលក់ ព្រះអង្គមានព្រះបន្ទូលទៅលោកពេត្រុសថា៖ «ស៊ីម៉ូនអើយ ម្ដេចក៏អ្នកដេកលក់ដូច្នេះ? អ្នកនៅស៊ូទ្រាំប្រុងស្មារតី សូម្បីតែមួយម៉ោងក៏មិនបានដែរឬ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ត្រឡប់មកវិញ ឃើញពួកសិស្សកំពុងតែដេកលក់ ក៏មានបន្ទូលទៅពេត្រុសថា អ្នកដេកលក់ឬអី តើនឹងនៅចាំយាមតែ១ម៉ោងមិនបានឬ អាល់គីតាប អ៊ីសាទៅរកពួកសិស្សឃើញគេកំពុងតែដេកលក់ អ៊ីសាសួរទៅពេត្រុសថា៖ «ស៊ីម៉ូនអើយ ម្ដេចក៏អ្នកដេកលក់ដូច្នេះ? អ្នកនៅស៊ូទ្រាំប្រុងស្មារតី សូម្បីតែមួយម៉ោងក៏មិនបានដែរឬ? |
ព្រះយេស៊ូវយាងត្រឡប់មករកពួកសិស្សវិញ ហើយឃើញពួកគេកំពុងដេកលក់ ក៏មានបន្ទូលនឹងពេត្រុសថា៖“ម៉េច! អ្នករាល់គ្នាមិនអាចប្រុងស្មារតីជាមួយខ្ញុំ មួយម៉ោងបានទេឬ?
ព្រះអង្គទូលថា៖“អ័ប្បា! ព្រះបិតាអើយ! អ្វីៗទាំងអស់អាចសម្រេចបានសម្រាប់ព្រះអង្គ សូមយកពែងនេះចេញពីទូលបង្គំផង! ប៉ុន្តែសូមកុំតាមអ្វីដែលទូលបង្គំប្រាថ្នាឡើយ គឺសូមឲ្យសម្រេចតាមបំណងព្រះហឫទ័យរបស់ព្រះអង្គវិញ”។
ចូរប្រុងស្មារតី ហើយអធិស្ឋានចុះ ដើម្បីកុំឲ្យធ្លាក់ទៅក្នុងការល្បួងឡើយ។ វិញ្ញាណឆេះឆួលមែន ប៉ុន្តែសាច់ឈាមខ្សោយទេ”។
តាមពិត អ្នករាល់គ្នាត្រូវសញ្ជឹងគិតអំពីព្រះអង្គដែលស៊ូទ្រាំនឹងការទាស់ទែងដល់ម្ល៉េះពីមនុស្សបាបដែលទាស់នឹងអង្គទ្រង់ ដើម្បីកុំឲ្យអ្នករាល់គ្នានឿយហត់ និងអស់កម្លាំងក្នុងចិត្តឡើយ។