នៅពេលបានឮដូច្នេះ ព្រះយេស៊ូវទ្រង់ស្ងើច រួចមានបន្ទូលនឹងពួកអ្នកដែលមកតាមថា៖“ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំមិនដែលឃើញអ្នកណាមានជំនឿខ្លាំងបែបនេះក្នុងអ៊ីស្រាអែលឡើយ។
កិច្ចការ 7:31 - ព្រះគម្ពីរខ្មែរសាកល ម៉ូសេបានឃើញទិដ្ឋភាពនេះ ក៏ភ្ញាក់ផ្អើល។ នៅពេលលោកកំពុងចូលទៅជិតដើម្បីពិនិត្យមើល ស្រាប់តែមានសំឡេងរបស់ព្រះអម្ចាស់ថា: Khmer Christian Bible ពេលលោកម៉ូសេបានឃើញទិដ្ឋភាពដូច្នេះ គាត់ក៏ឆ្ងល់ ហើយនៅពេលគាត់ចូលទៅជិតដើម្បីពិនិត្យមើលឲ្យច្បាស់ ស្រាប់តែមានសំឡេងរបស់ព្រះអម្ចាស់មានបន្ទូលថា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលលោកម៉ូសេឃើញ លោកឆ្ងល់នឹងទិដ្ឋភាពនោះ ហើយពេលលោកចូលទៅជិតដើម្បីពិនិត្យមើល ស្រាប់តែមានព្រះសូរសៀងរបស់ព្រះអម្ចាស់ចេញមកថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេងឿងឆ្ងល់ចំពោះហេតុដ៏អស្ចារ្យ ដែលលោកឃើញនោះណាស់។ ពេលលោកចូលទៅជិត ដើម្បីពិនិត្យមើល លោកបានឮព្រះសូរសៀងរបស់ព្រះអម្ចាស់ថា: ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលលោកឃើញ នោះក៏ឆ្ងល់នឹងការជាក់ស្តែងនោះ រួចលោកចូលទៅជិត ដើម្បីនឹងពិនិត្យមើល ស្រាប់តែឮសំឡេងព្រះអម្ចាស់មានបន្ទូលមកថា អាល់គីតាប ម៉ូសាងឿងឆ្ងល់ ចំពោះហេតុដ៏អស្ចារ្យដែលគាត់ឃើញនោះណាស់។ ពេលគាត់ចូលទៅជិត ដើម្បីពិនិត្យមើល គាត់បានឮសំឡេងរបស់អុលឡោះជាអម្ចាស់ថាៈ |
នៅពេលបានឮដូច្នេះ ព្រះយេស៊ូវទ្រង់ស្ងើច រួចមានបន្ទូលនឹងពួកអ្នកដែលមកតាមថា៖“ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំមិនដែលឃើញអ្នកណាមានជំនឿខ្លាំងបែបនេះក្នុងអ៊ីស្រាអែលឡើយ។
លុះសែសិបឆ្នាំក្រោយមក មានទូតសួគ៌មួយរូបលេចមកដល់លោកក្នុងអណ្ដាតភ្លើងនៃគុម្ពបន្លា នៅទីរហោស្ថាននៃភ្នំស៊ីណាយ។
‘យើងជាព្រះនៃដូនតារបស់អ្នក ជាព្រះរបស់អ័ប្រាហាំ អ៊ីសាក និងយ៉ាកុប’។ ម៉ូសេក៏ញ័ររន្ធត់ មិនហ៊ានពិនិត្យមើលទេ។