កិច្ចការ 5:7 - ព្រះគម្ពីរខ្មែរសាកល ប្រមាណជាបីម៉ោងក្រោយមក ប្រពន្ធរបស់អាណានាសបានចូលមក ដោយមិនដឹងអំពីហេតុការណ៍ដែលបានកើតឡើង។ Khmer Christian Bible ប្រហែលជាបីម៉ោងក្រោយមក ប្រពន្ធរបស់លោកអាណានាសក៏ចូលមកដែរ ដោយមិនដឹងអំពីហេតុការណ៍ដែលបានកើតឡើងនោះទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រហែលជាបីម៉ោងក្រោយមក ប្រពន្ធរបស់គាត់ក៏ចូលមក ដោយមិនដឹងថាមានហេតុការណ៍ដែលកើតឡើងទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រមាណជាបីម៉ោងក្រោយមក ភរិយារបស់អាណាណាសចូលមកដល់ ដោយមិនបានដឹងហេតុការណ៍ដែលកើតមាននោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រាប្រហែលជា៣ម៉ោងក្រោយមក ប្រពន្ធគាត់ក៏ចូលមក ឥតដឹងការដែលកើតមកនោះសោះ អាល់គីតាប ប្រមាណជាបីម៉ោងក្រោយមក ភរិយារបស់អាណាណាសចូលមកដល់ ដោយមិនបានដឹងហេតុការណ៍ដែលកើតមាននោះឡើយ។ |
ពេត្រុសសួរនាងថា៖ “ចូរប្រាប់ខ្ញុំមក តើនាងលក់ដីបានប៉ុណ្ណឹងមែនឬ?”។ នាងឆ្លើយថា៖ “ច៎ា ប៉ុណ្ណឹងមែន”។