ពួកអ្នកដែលជូនដំណើរប៉ូល បាននាំគាត់ទៅរហូតដល់អាថែន។ ក្រោយពីទទួលពាក្យផ្ដែផ្ដាំឲ្យស៊ីឡាស និងធីម៉ូថេមករកគាត់យ៉ាងលឿនបំផុត ពួកគេក៏ត្រឡប់ទៅវិញ។
កិច្ចការ 17:21 - ព្រះគម្ពីរខ្មែរសាកល ជាការពិត អ្នកអាថែនទាំងអស់ និងពួកជនបរទេសដែលរស់នៅទីនោះ មិនចំណាយពេលនឹងអ្វីផ្សេងទៀត ក្រៅពីនិយាយ ឬស្ដាប់រឿងថ្មីៗប៉ុណ្ណោះ។ Khmer Christian Bible នៅសម័យនោះ អ្នកក្រុងអាថែន និងពួកជនបរទេសទាំងឡាយដែលរស់នៅក្រុងនោះ មិនបានចំណាយពេលធ្វើកិច្ចការអ្វីក្រៅពីនិទានរឿង ឬស្ដាប់រឿងថ្មីៗឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអ្នកនៅក្រុងអាថែន និងពួកអ្នកប្រទេសក្រៅដែលរស់នៅក្រុងនោះទាំងប៉ុន្មាន មិនចំណាយពេលធ្វើអ្វីក្រៅតែពីនិយាយ ឬស្តាប់រឿងថ្មីប៉ុណ្ណោះឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកក្រុងអាថែន និងជនបរទេសឯទៀតៗ ដែលរស់នៅក្នុងក្រុងនោះ មិនធ្វើអ្វីផ្សេងទៀតក្រៅពីនិយាយ ឬស្ដាប់រឿងថ្មីៗនោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯពួកអ្នកនៅក្រុងអាថែន នឹងពួកអ្នកប្រទេសក្រៅដែលមកស្នាក់នៅទាំងប៉ុន្មាន គេមិនដែលបង់ពេលទំនេរនឹងធ្វើអ្វីទៀតទេ គេគិតតែពីប្រាប់ ឬស្តាប់សេចក្ដីថ្មីប៉ុណ្ណោះ។ អាល់គីតាប អ្នកក្រុងអាថែន និងជនបរទេសឯទៀតៗ ដែលរស់នៅក្នុងក្រុងនោះ មិនធ្វើអ្វីផ្សេងទៀតក្រៅពីនិយាយ ឬស្ដាប់រឿងថ្មីៗនោះឡើយ។ |
ពួកអ្នកដែលជូនដំណើរប៉ូល បាននាំគាត់ទៅរហូតដល់អាថែន។ ក្រោយពីទទួលពាក្យផ្ដែផ្ដាំឲ្យស៊ីឡាស និងធីម៉ូថេមករកគាត់យ៉ាងលឿនបំផុត ពួកគេក៏ត្រឡប់ទៅវិញ។
ខណៈដែលប៉ូលកំពុងរង់ចាំអ្នកទាំងពីរនៅអាថែន វិញ្ញាណរបស់គាត់ខឹងពុះកញ្ជ្រោលយ៉ាងខ្លាំងក្នុងគាត់ ដោយឃើញមានរូបបដិមាករពេញនៅទីក្រុងនោះ។
ដ្បិតលោកបាននាំសេចក្ដីចម្លែកដល់ត្រចៀករបស់យើង ដូច្នេះយើងចង់ដឹងថាសេចក្ដីទាំងនេះមានន័យដូចម្ដេច”។
ព្រីគា ប៉ាមភីលា អេហ្ស៊ីប និងតំបន់ក្នុងលីប៊ី ដែលនៅក្បែរគីរេន ព្រមទាំងមានអ្នកដំណើរពីរ៉ូម
លើសពីនេះទៅទៀត ពួកនាងចេះធ្វើជាមនុស្សខ្ជិល ទាំងដើរចុះឡើងពីផ្ទះមួយទៅផ្ទះមួយ ហើយមិនគ្រាន់តែខ្ជិលប៉ុណ្ណោះទេ គឺថែមទាំងនិយាយដើម និងជ្រៀតជ្រែករឿងអ្នកដទៃ ព្រមទាំងនិយាយអ្វីដែលមិនគួរនិយាយទៀតផង។