ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 98 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
ទំនុកតម្កើង 98

ចូរ​សរសើរ​តម្កើង​ចៅ‌ក្រម​នៃ​ពិភព​លោក
ទំនុកតម្កើង។

1 ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​បាន​ធ្វើ​ការ​យ៉ាង​អស្ចារ្យ ព្រះ‌ហស្ត​ស្តាំ និង​ព្រះ‌ពាហុ​ដ៏​បរិសុទ្ធ​របស់​ព្រះ‌អង្គ បាន​នាំ​ឲ្យ​ព្រះ‌អង្គ​មាន​ជ័យ​ជម្នះ។

2 ព្រះ‌យេហូវ៉ា​បាន​សម្ដែង​ឲ្យ​ស្គាល់ការ​សង្គ្រោះ របស់​ព្រះ‌អង្គ ព្រះ‌អង្គ​បាន​បង្ហាញ​ឲ្យ​សាសន៍​នានា ឃើញ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ។

3 ព្រះ‌អង្គ​បាន​នឹក​ចាំ​ពីព្រះ‌ហឫ‌ទ័យ​សប្បុរស និង​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ ដល់​ពូជ‌ពង្ស​អ៊ីស្រា‌អែល មនុស្ស​ទាំង​អស់​រហូត​ដល់​ចុង​ផែនដី បាន​ឃើញ​ការ​សង្គ្រោះ​របស់​ព្រះ​នៃ​យើង។

4 ចូរ​បន្លឺ​សំឡេង​ដោយ​អំណរ​ថ្វាយ​ព្រះ‌យេហូវ៉ា ផែនដី​ទាំង​មូល​អើយ ចូរទម្លាយ​ចេញ​ជាបទ​ចម្រៀង​ដោយ​អំណរ ហើយ​ច្រៀង​សរសើរ​ចុះ!

5 ចូរ​ច្រៀង​បទ​សរសើរ​ថ្វាយ​ព្រះ‌យេហូវ៉ា ដោយ​ចាប់​ស៊ុង គឺ​ដោយ​ចាប់​ស៊ុង និង​ដោយ​សំឡេង​ដ៏​ពីរោះ។

6 ដោយ​ត្រែ និង​សូរ​ស្នែង ចូរ​បន្លឺ​សំឡេង​ដោយ​អំណរ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​មហា‌ក្សត្រ!

7 ចូរ​ឲ្យ​សមុទ្រ​លាន់​ឮ​កង​រំពង ព្រម​ទាំង​អ្វីៗ​សព្វ​សារពើ​នៅ​ទី​នោះ​ដែរ ពិភព​លោក និង​អស់​អ្នក​ដែល​រស់​នៅ ក្នុងពិភព​លោកផង!

8 ចូរ​ឲ្យ​ទន្លេ​ទាំង​ឡាយ​ទះ​ដៃ ចូរ​ឲ្យ​ភ្នំ​ទាំង​ប៉ុន្មាន​ច្រៀង​ជា​មួយ​គ្នា​ដោយ​អំណរ

9 នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​យាង​មក ជំនុំ‌ជម្រះ​ផែនដី។ ព្រះ‌អង្គ​នឹង​ជំនុំ‌ជម្រះ​ពិភព​លោក ដោយ​សេចក្ដី​សុចរិត ហើយ​ប្រជាជន​ទាំង​ឡាយ​ដោយ​យុត្តិធម៌។

© 2016 United Bible Societies

Bible Society in Cambodia