ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 140 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
ទំនុកតម្កើង 140

ពាក្យ​អធិស្ឋាន​សូម​ការ​រំដោះឲ្យ​រួច​ពីខ្មាំង​សត្រូវ
ទំនុក​របស់​ស្តេច​ដាវីឌ សម្រាប់​មេ​ភ្លេង។

1 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រោស​ទូល‌បង្គំ ឲ្យ​រួច​ពី​មនុស្ស​អាក្រក់ សូម​ការពារ​ទូល‌បង្គំ ឲ្យ​រួច​ពី​មនុស្ស​ឃោរ‌ឃៅ

2 ជា​អ្នក​ដែល​គិត​គូរ​បង្កើត សេចក្ដី​អាក្រក់​នៅ​ក្នុង​ចិត្ត ហើយ​ចេះ​តែ​ញុះ​ញង់​ឲ្យ​មាន​ចម្បាំង​ជា‌និច្ច។

3 គេ​បាន​សំលៀង​អណ្ដាត​របស់​គេ ឲ្យ​ស្រួច​ដូច​ជា​អណ្ដាត​ពស់ ហើយ​នៅ​ក្រោម​បបូរ​មាត់​របស់​គេ មានសុទ្ធ​តែ​ពិស​ពស់​ហនុមាន។ –បង្អង់

4 ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ការពារ​ទូល‌បង្គំ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​មនុស្ស​អាក្រក់ សូម​រក្សា​ទូល‌បង្គំ​ឲ្យ​រួច​ពី​មនុស្ស​ឃោរ‌ឃៅ ជា​អ្នក​ដែល​គិត​នឹង​ធ្វើ​ឲ្យ​ទូល‌បង្គំ ភ្លាត់​ជើង​ដួល។

5 មនុស្ស​អួត​អាង​បាន​ដាក់​អន្ទាក់​ចង់​ចាប់​ទូល‌បង្គំ គេ​បាន​លាត​មង ទាំង​មាន​ខ្សែ​ចាំ​រូត ហើយ​គេ​ដាក់​អង្គប់​តាម​ផ្លូវ ចាំ​ចាប់​ទូល‌បង្គំ។ –បង្អង់

6 ៙ ខ្ញុំ​ទូល​ព្រះ‌យេហូវ៉ា​ថា៖ «ព្រះ‌អង្គ​ជា​ព្រះ​នៃ​ទូល‌បង្គំ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​ពាក្យ ដែល​ទូល‌បង្គំ​ទូល‌អង្វរផង!»

7 ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់នៃ​ទូល‌បង្គំអើយ ព្រះ‌អង្គ​ជា​កម្លាំង​នៃ​ការ​សង្គ្រោះ​របស់​ទូល‌បង្គំ ព្រះ‌អង្គ​បាន​គ្រប​ក្បាល​ទូល‌បង្គំ នៅ​ថ្ងៃ​សឹក​សង្គ្រាម។

8 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​ឲ្យ​ចិត្ត​ប៉ង​ប្រាថ្នា​របស់​មនុស្ស​អាក្រក់ បាន​សម្រេច​ឡើយ ក៏​កុំ​ឲ្យ​កិច្ច‌កល​របស់​គេ​បាន​ជឿន​ទៅ​មុខ​ដែរ ក្រែង​គេ​អួត​ខ្លួន។ –បង្អង់

9 ៙ រី​ឯ​ក្បាលនៃ​អស់​អ្នក​ដែល​ឡោម​ព័ទ្ធ​ទូល‌បង្គំ សូម​ឲ្យ​អំពើ​អាក្រក់​នៃ​បបូរ​មាត់​របស់​គេ បាន​ធ្លាក់​ទៅ​លើ​គេវិញ​ទៅ!

10 សូម​ឲ្យ​មាន​រងើក​ភ្លើង​ឆេះ​ធ្លាក់​ទៅ​លើ​គេ ហើយ​ឲ្យ​គេ​ត្រូវ​បោះ​ទៅ​ក្នុង​ភ្លើង គឺ​ទៅ​ក្នុង​រណ្តៅ​យ៉ាង​ជ្រៅ ងើប​ឡើង​វិញ​មិន​រួច​ឡើយ!

11 សូម​កុំ​ឲ្យ​មនុស្ស​ដែល​មួល​បង្កាច់​គេ តាំង​នៅ​ជាប់​លើ​ផែន​ដី​ឡើយ សូម​ឲ្យ​សេចក្ដី​អាក្រក់​ដេញ​តាម មនុស្ស​ឃោរ‌ឃៅ​យ៉ាង​លឿន​ទៅ!

12 ៙ ទូល‌បង្គំ​ដឹង​ថា ព្រះ‌យេហូវ៉ា​នឹង​កាន់​ក្ដី របស់​មនុស្ស​មាន​ទុក្ខ​វេទនា ហើយ​រក​យុត្តិ‌ធម៌​ឲ្យ​មនុស្ស​កម្សត់​ទុគ៌ត។

13 ប្រាកដ​ហើយ មនុស្ស​សុចរិត នឹង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌នាម​ព្រះ‌អង្គ ហើយ​មនុស្ស​ទៀង​ត្រង់ នឹងរស់​នៅ​ក្នុង​ព្រះ​វត្ត‌មាន​ព្រះ‌អង្គ។

© 2016 United Bible Societies

Bible Society in Cambodia