ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 130 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
ទំនុកតម្កើង 130

រង់​ចាំ​ការ​ប្រោស​លោះរបស់​ព្រះ
ទំនុក​ច្រៀង​តាម​ថ្នាក់។

1 ឱ​ព្រះ‌យេហូវ៉ា​អើយ ពី​ក្នុង​ទី​ដ៏​ជ្រៅ ទូល‌បង្គំស្រែក​រក​ព្រះ‌អង្គ

2 ឱ​ព្រះ‌អម្ចាស់​អើយ សូម​ស្តាប់​សំឡេង​ទូល‌បង្គំ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​ពាក្យ​ទូល‌អង្វរ របស់​ទូល‌បង្គំផង!

3 ឱ​ព្រះ‌យេហូវ៉ា អើយ ប្រសិន‌បើ​ព្រះ‌អង្គ​កត់​ចំណាំអំពើ​ទុច្ចរិត ឱ​ព្រះ‌អម្ចាស់​អើយ តើ​អ្នក​ណា​អាច​ធន់​នៅ​បាន?

4 ប៉ុន្តែ ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​អត់​ទោស ដើម្បី​ឲ្យ​គេ​បាន​កោត​ខ្លាច​ព្រះ‌អង្គ។

5 ទូល‌បង្គំ​រង់‌ចាំ​ព្រះ‌យេហូវ៉ា ព្រលឹង​ទូល‌បង្គំ​រង់‌ចាំ ទូល‌បង្គំ​សង្ឃឹម​ដល់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។

6 ព្រលឹង​ទូល‌បង្គំ​រង់‌ចាំ​ព្រះ‌អម្ចាស់ ជា​ជាងពួក​អ្នក​យាម​រង់‌ចាំ​ពេល​ព្រឹក អើ ជា​ជាង​ពួក​យាម​រង់​ចាំ​ពេល​ព្រឹក​ទៅ​ទៀត។

7 ឱ​អ៊ីស្រា‌អែល​អើយ ចូរ​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា​ចុះ! ដ្បិត​មាន​សេចក្ដី​សប្បុរស​នៅ​នឹង​ព្រះ‌យេហូវ៉ា ហើយ​មាន​សេចក្ដី​ប្រោស​លោះ ជា​បរិបូរ​នៅ​នឹង​ព្រះ‌អង្គ។

8 ព្រះ‌អង្គ​នឹង​លោះ​អ៊ីស្រា‌អែល ឲ្យ​រួច​ពី​គ្រប់​អំពើ​ទុច្ចរិត​របស់​គេ។

© 2016 United Bible Societies

Bible Society in Cambodia