ពាក្យអធិស្ឋានសុំការរំដោះឲ្យរួចពីពួកអ្នកមួលបង្កាច់ទំនុកច្រៀងតាមថ្នាក់។ 1 កាលខ្ញុំមានទុក្ខព្រួយ ខ្ញុំអំពាវនាវរកព្រះយេហូវ៉ា ហើយព្រះអង្គបានឆ្លើយតបមកខ្ញុំ។ 2 «ឱព្រះយេហូវ៉ាអើយ សូមរំដោះទូលបង្គំឲ្យរួចពីបបូរមាត់ភូតភរ និងពីអណ្ដាតបោកបញ្ឆោតផង»។ 3 ៙ ឱអណ្ដាតបាកបញ្ឆោតអើយ តើត្រូវឲ្យអ្វីដល់ឯង? ហើយតើត្រូវធ្វើអ្វីទៀតដល់ឯង? 4 គឺមានតែព្រួញដ៏មុតរបស់អ្នកចម្បាំង និងរងើកភ្លើងឈើដង្កោតែប៉ុណ្ណោះ! 5 ៙ វេទនាដល់ខ្ញុំ ព្រោះខ្ញុំស្នាក់អាស្រ័យ នៅស្រុកមែសេក គឺដែលខ្ញុំរស់នៅក្នុងចំណោមលំនៅ របស់សាសន៍កេដារដូច្នេះ! 6 យូរណាស់ហើយ ខ្ញុំបានរស់នៅជាមួយអស់អ្នក ដែលស្អប់សេចក្ដីសុខ។ 7 ខ្ញុំស្វែងរកសេចក្ដីសុខ តែនៅពេលខ្ញុំនិយាយ គេចង់ប្រកាសសង្គ្រាមទៅវិញ។ |
© 2016 United Bible Societies
Bible Society in Cambodia