ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ហេព្រើរ 8 - អាល់គីតាប អាល់គីតាប
ហេព្រើរ 8

អ៊ីសា​ជា​មូស្ទី​នៃ​សម្ពន្ធ‌មេត្រី​ថ្មី

1 គោល​ដ៏​សំខាន់​បំផុត ក្នុង​សេចក្ដី​ដែល​យើង​កំពុង​តែ​បរិយាយ​នេះ គឺ​ថា​យើង​មាន​មូស្ទី​មួយ នៅ​ខាង​ស្ដាំ​បល្ល័ង្ក​របស់​អុលឡោះ​ដ៏​ឧត្ដុង​ឧត្ដម​នៅ​សូរ៉កា។

2 គាត់​នៅ​បម្រើ​ក្នុង​ទី‌សក្ការ និង​ក្នុង​ជំរំ‌សក្ការៈ​ដ៏​ពិត​ប្រាកដ​ដែល​អុលឡោះ‌ជាអម្ចាស់​បាន​ដំឡើង គឺ​មិន​មែន​មនុស្ស​ដំឡើង​ទេ។

3 ចំពោះ​មូស្ទី​គ្រប់ៗ​គ្នា គេ​តែង‌តាំង​ឲ្យ​ជូន​ជំនូន និង​ធ្វើ​គូរបាន ដូច្នេះ គាត់​ត្រូវ​តែ​រក​អ្វី​យក​ទៅ​ជូន​ជា​ចាំ‌បាច់។

4 ប្រសិន​បើ​អាល់ម៉ា‌ហ្សៀស​នៅ​ផែនដី​នេះ គាត់​មិន​មែន​ជា​អ៊ីមុាំ​ទេ ព្រោះ​មាន​អ៊ីមុាំ​ឯ​ទៀតៗ សម្រាប់​យក​ជំនូន​ទៅ​ជូន​ស្រប​តាម​ហ៊ូកុំ​រួច​ស្រេច​ទៅ​ហើយ។

5 អ្នក​ទាំង​នោះ​ធ្វើ​ពិធី​ផ្សេងៗ តាម​គំរូ និង​តាម​ស្រមោល​នៃ​ពិធី​នៅ​សូរ៉កា ដូច​អុលឡោះ​មាន​បន្ទូល​មក​កាន់​ម៉ូសា នៅ​ពេល​ដែល​ហៀប​នឹង​សង់​ជំរំ‌សក្ការៈ​ថាៈ«ចូរ​ប្រុង​ប្រយ័ត្ន អ្នក​ត្រូវ​ធ្វើ​សព្វ​គ្រប់​ទាំង​អស់​តាម​គំរូ​ដែល​យើង​បាន​បង្ហាញ​ឲ្យ​អ្នក​ឃើញ​នៅ​លើ​ភ្នំ»។

6 ឥឡូវ​នេះ អាល់ម៉ា‌ហ្សៀស​បាន​ទទួល​មុខ‌ងារ​ប្រសើរ​ជាង​អ៊ីមុាំ​ទាំង​នោះ​ទៅ​ទៀត ព្រោះ​គាត់​ជា​ស្ពាន​នៃ​សម្ពន្ធ‌មេត្រី​មួយ​ប្រសើរ​ជាង​ជា​សម្ពន្ធ‌មេត្រី​ដែល​ចង​ឡើង ដោយ‌សារ​បន្ទូល​សន្យា​ដ៏​ប្រសើរ​ជាង។

7 ប្រសិន​បើ​សម្ពន្ធ‌មេត្រី​មុន​ល្អ​ឥត​ខ្ចោះ ហើយ​មិន​បាច់​រក​សម្ពន្ធ‌មេត្រី​ទី​ពីរ មក​ជំនួស​ឡើយ។

8 អុលឡោះ​មាន​បន្ទូល​ស្ដី​បន្ទោស​ប្រជា​រាស្ដ្រ​របស់​ទ្រង់​ដូច​ត​ទៅ៖ អុលឡោះ‌ជាអម្ចាស់​មាន​បន្ទូល​ថា «បន្ដិច​ទៀត​យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​មួយ​ថ្មី ជា​មួយ​ពូជ‌ពង្ស​របស់​អ៊ីស្រ‌អែល និង​ពូជ‌ពង្ស​របស់​យូដា។

9 សម្ពន្ធ‌មេត្រី​ថ្មី​នេះ​មិន​ដូច​សម្ពន្ធ‌មេត្រី​ដែល​យើង​បាន​ចង​ជា​មួយ​បុព្វ‌បុរស​របស់​គេ នៅ​ថ្ងៃ​ដែល​យើង​ដឹក​ដៃ​បុព្វ‌បុរស​ទាំង​នោះ ចេញ​ពី​ស្រុក​អេស៊ីប​ឡើយ។ ពួក​គេ​ពុំ​បាន​គោរព​តាម​សម្ពន្ធ‌មេត្រី ដែល​យើង​បាន​ចង​ជា​មួយ​គេ​នោះ ឲ្យ​បាន​ខ្ជាប់‌ខ្ជួន​ទេ យើង​ក៏​លែង​រវី‌រវល់​នឹង​ពួក​គេ​ដែរ» នេះ​ជា​បន្ទូល​របស់​អុលឡោះ‌ជាអម្ចាស់។

10 អុលឡោះ‌ជាអម្ចាស់​មាន​បន្ទូល​ថា «លុះ​គ្រា​នេះ​កន្លង​ផុត​ទៅ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ពូជ‌ពង្ស អ៊ីស្រ‌អែល​ដូច​ត​ទៅៈ យើង​នឹង​ដាក់​ហ៊ូកុំ​របស់​យើង​ទាំង​ប៉ុន្មាន ក្នុង​ប្រាជ្ញា​របស់​ពួក​គេ យើង​នឹង​ចារ​ហ៊ូកុំ​ទាំង​នោះ​ទុក នៅ​ក្នុង​ចិត្ដ​របស់​ពួក​គេ យើង​នឹង​បាន​ទៅ​ជា​ម្ចាស់​របស់​ពួក​គេ ហើយ​គេ​ជា​ប្រជា‌រាស្ដ្រ​របស់​យើង។

11 ពេល​នោះ​នឹង​លែង​មាន​នរណា បង្រៀន​ជន​រួម​ជាតិ​របស់​ខ្លួន ហើយ​ក៏​លែង​មាន​នរណា​និយាយ​ប្រាប់ បង​ប្អូន​របស់​ខ្លួន​ថា “ត្រូវ​តែ​ស្គាល់​អុលឡោះ‌ជាអម្ចាស់”ទៀត​ហើយ ព្រោះ​តាំង​ពី​អ្នក​តូច​បំផុត​រហូត​ដល់​អ្នក​ធំ គេ​នឹង​ស្គាល់​យើង​គ្រប់ៗ​គ្នា

12 ដ្បិត​យើង​នឹង​អត់​ឱន​ឲ្យ​គេ ចំពោះ​អំពើ​ទុច្ចរិត​ដែល​គេ​បាន​ប្រព្រឹត្ដ ហើយ​យើង​ក៏​មិន​នឹក​នា​ពី​អំពើ​បាប​របស់​គេ ទៀត​ដែរ»។

13 ដោយ​ទ្រង់​ហៅ​សម្ពន្ធ‌មេត្រី​នេះ​ថា ជា​សម្ពន្ធ‌មេត្រី​ថ្មី​ដូច្នេះ ទ្រង់​ចាត់​ទុក​សម្ពន្ធ‌មេត្រី​មុន​ថា ជា​សម្ពន្ធ‌មេត្រី​ចាស់។ ធម្មតា​អ្វីៗ​ដែល​ចាស់ ហើយ​កាន់​តែ​ចាស់​ទៅៗ​នោះ មុខ​ជា​ត្រូវ​សាប​សូន្យ​បាត់​ទៅ​មិន​ខាន។

© 2014 United Bible Societies, UK.

United Bible Societies