1 ដ្បិតថ្ងៃដែលយើងវិនិច្ឆ័យទោស ជិតមកដល់ហើយ ថ្ងៃនោះ ប្រៀបបាននឹងភ្លើងដ៏សន្ធោសន្ធៅ។ មនុស្សព្រហើន មនុស្សប្រព្រឹត្តអំពើអាក្រក់ នឹងប្រៀបដូចជាចំបើង។ ថ្ងៃនោះនឹងឆេះកំទេចពួកគេ ឥតទុកឲ្យនៅសេសសល់អ្វីឡើយ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។ 2 រីឯអ្នករាល់គ្នាដែលកោតខ្លាចនាមយើងវិញ ការសង្គ្រោះរបស់យើងនឹងលេចមក ដូចព្រះអាទិត្យរះ លើអ្នករាល់គ្នា ទាំងប្រោសឲ្យអ្នករាល់គ្នា បានជាសះស្បើយផង។ អ្នករាល់គ្នានឹងមានសេរីភាព អ្នករាល់គ្នាលោតយ៉ាងសប្បាយ ដូចគោដែលចេញពីក្រោល។ 3 នៅថ្ងៃដែលយើងកំណត់ទុក អ្នករាល់គ្នានឹងដើរជាន់មនុស្សអាក្រក់ ពួកគេនឹងប្រៀបដូចជាផេះ នៅក្រោមបាតជើងរបស់អ្នករាល់គ្នា។ នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។ 4 ចូរនឹកដល់ហ៊ូកុំរបស់ណាពីម៉ូសា ជាអ្នកបម្រើរបស់យើង ព្រមទាំងហ៊ូកុំ និងវិន័យផ្សេងៗ ដែលយើងបានប្រគល់ឲ្យ ជនជាតិអ៊ីស្រអែលទាំងមូលនៅភ្នំហូរែប។ 5 ចំណែកឯយើងវិញ យើងនឹងចាត់ណាពីអេលីយ៉េសឲ្យមក មុនថ្ងៃរបស់អុលឡោះតាអាឡា ជាថ្ងៃដ៏ឧត្ដុង្គឧត្ដម គួរឲ្យស្ញែងខ្លាច។ 6 គាត់នឹងបង្វែរចិត្តឪពុកទៅរកកូន ហើយបង្វែរចិត្តកូនទៅរកឪពុក។ ដូច្នេះ យើងនឹងមិនមកបំផ្លាញស្រុករបស់ អ្នករាល់គ្នាឲ្យវិនាសសូន្យឡើយ»៕ |
© 2014 United Bible Societies, UK.
United Bible Societies