តើមាននរណាជួយខ្ញុំឬទេ?បទចំរៀងសម្រាប់ឡើងទៅម៉ាស្ជិទ។ 1 ខ្ញុំងើបមុខឡើង សម្លឹងឆ្ពោះទៅរកភ្នំ តើមាននរណាមកជួយខ្ញុំឬទេ? 2 គឺមានតែអុលឡោះតាអាឡាដែលបានបង្កើតផ្ទៃមេឃ និងផែនដីប៉ុណ្ណោះ ដែលនឹងមកជួយខ្ញុំ។ 3 ទ្រង់មិនបណ្តោយឲ្យជើង របស់អ្នកជំពប់ដួល ទ្រង់នឹងថែរក្សាការពារអ្នក ដោយឥតធ្វេសប្រហែស 4 ទ្រង់ដែលថែរក្សាការពារជនជាតិអ៊ីស្រអែល ទ្រង់នឹងមិនងោកងុយ មិនសម្រាន្តលក់សោះឡើយ។ 5 អុលឡោះតាអាឡានឹងថែរក្សាការពារអ្នក អុលឡោះតាអាឡានៅខាងស្តាំ ធ្វើជាម្លប់របស់អ្នក។ 6 នៅពេលថ្ងៃ ព្រះអាទិត្យនឹងមិនធ្វើទុក្ខអ្នកឡើយ ហើយនៅពេលយប់ ព្រះច័ន្ទក៏នឹងមិនធ្វើទុក្ខអ្នកដែរ។ 7 អុលឡោះតាអាឡានឹងថែរក្សាការពារជីវិតអ្នក កុំឲ្យការអាក្រក់ណាមួយ កើតមានដល់អ្នកឡើយ។ 8 អុលឡោះតាអាឡាថែរក្សាអ្នកនៅពេលចេញដំណើរ រហូតដល់ពេលត្រឡប់មកវិញ ចាប់តាំងពីពេលនេះរហូតតរៀងទៅ។ |
© 2014 United Bible Societies, UK.
United Bible Societies