ទំនុកតម្កើង 117 - អាល់គីតាប អាល់គីតាប ទំនុកតម្កើង 117ពាក្យសរសើរតម្កើងសកល1 ប្រជាជាតិទាំងឡាយអើយ ចូរសរសើរតម្កើងអុលឡោះតាអាឡា ប្រជារាស្ត្រទាំងប៉ុន្មានអើយ ចូរលើកតម្កើងសិរីរុងរឿងរបស់ទ្រង់! 2 ដ្បិតទ្រង់មានចិត្ត មេត្តាករុណាចំពោះយើងពន់ពេកក្រៃ អុលឡោះតាអាឡាមានចិត្តស្មោះស្ម័គ្រ ចំពោះយើងរហូតតទៅ។ ចូរសរសើរតម្កើងអុលឡោះ! |