ពេលជនជាតិអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីប1 ពេលជនជាតិអ៊ីស្រអែល ចាកចេញពីស្រុកអេស៊ីប ពេលកូនចៅរបស់យ៉ាកកូបចាកចេញ ពីទឹកដីបរទេស 2 ជនជាតិយូដាបានទៅជាប្រជាជន ដ៏វិសុទ្ធរបស់អុលឡោះ ហើយជនជាតិអ៊ីស្រអែល ជាប្រជាជនផ្ទាល់របស់ទ្រង់។ 3 ពេលឃើញពួកគេ សមុទ្រក៏រត់បាត់ទៅ ហើយទន្លេយ័រដាន់ក៏ដកខ្លួនថយដែរ។ 4 ភ្នំនានានាំគ្នាលោតឡើងដូចពពែឈ្មោល ហើយភ្នំតូចៗទាំងឡាយក៏នាំគ្នាលោត ដូចកូនចៀមដែរ។ 5 សមុទ្រអើយ ហេតុអ្វីបានជាអ្នករត់គេចដូច្នេះ? ទន្លេយ័រដាន់អើយ ហេតុអ្វីបានជាអ្នកដកខ្លួនថយ? 6 ភ្នំនានាអើយ ហេតុដូចម្ដេចបានជាអ្នកនាំគ្នា លោតដូចពពែឈ្មោល? ភ្នំតូចៗទាំងឡាយអើយ ហេតុដូចម្ដេចបានជាអ្នកលោតដូចកូនចៀម? 7 ផែនដីអើយ ចូរញាប់ញ័រនៅចំពោះ អុលឡោះតាអាឡា! ចូរញាប់ញ័រនៅចំពោះ អុលឡោះជាម្ចាស់របស់យ៉ាកកូប 8 ដែលបានធ្វើឲ្យផ្ទាំងសិលាប្រែទៅជាបឹង ហើយធ្វើឲ្យថ្មប្រែទៅជាប្រភពទឹក។ |
© 2014 United Bible Societies, UK.
United Bible Societies