ដ្បិតស្ដេចហេរ៉ូឌបានចាប់ចងលោកយ៉ូហាន ហើយឃុំគាត់ក្នុងគុក ដោយសារតែព្រះនាងហេរ៉ូឌាស ជាប្រពន្ធរបស់ភីលីព ត្រូវជាប្អូនរបស់ស្ដេច
យ៉ូហាន 3:24 - Khmer Christian Bible លោកយ៉ូហានមិនទាន់ជាប់គុកទេ។ ព្រះគម្ពីរខ្មែរសាកល ពេលនោះ យ៉ូហានមិនទាន់ជាប់គុកនៅឡើយទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតលោកយ៉ូហានមិនទាន់ជាប់គុកនៅឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលណោះលោកយ៉ូហានមិនទាន់ជាប់ឃុំឃាំងនៅឡើយទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតយ៉ូហានមិនទាន់ជាប់គុកនៅឡើយ អាល់គីតាប កាលណោះយ៉ះយ៉ាមិនទាន់ជាប់ឃុំឃាំងនៅឡើយទេ។ |
ដ្បិតស្ដេចហេរ៉ូឌបានចាប់ចងលោកយ៉ូហាន ហើយឃុំគាត់ក្នុងគុក ដោយសារតែព្រះនាងហេរ៉ូឌាស ជាប្រពន្ធរបស់ភីលីព ត្រូវជាប្អូនរបស់ស្ដេច
ដ្បិតស្ដេចហេរ៉ូឌផ្ទាល់បានចាត់គេឲ្យចាប់ចងលោកយ៉ូហានដាក់គុក ដោយសារស្ដេចបានរៀបការជាមួយនាងហេរ៉ូឌាស ជាប្រពន្ធរបស់ភីលីព ដែលត្រូវជាប្អូនរបស់ស្ដេច
រីឯលោកយ៉ូហាន គាត់ក៏ធ្វើពិធីជ្រមុជទឹកនៅអេណូនដែរ គឺនៅជិតសាលីម ព្រោះនៅទីនោះមានទឹកច្រើន ហើយមានមនុស្សមកទទួលពិធីជ្រមុជទឹក។