ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 15:10 - Khmer Christian Bible

បើ​អ្នក​រាល់គ្នា​កាន់​តាម​បញ្ញត្តិ​របស់​ខ្ញុំ​ នោះ​អ្នក​រាល់​គ្នា​នឹង​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់​របស់ខ្ញុំ​ ដូច​ដែល​ខ្ញុំ​បាន​កាន់​តាមបញ្ញត្តិ​ព្រះវរបិតា​របស់​ខ្ញុំ​ ហើយ​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​អង្គ​ដែរ។​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ប្រសិនបើ​អ្នករាល់គ្នា​កាន់តាម​សេចក្ដីបង្គាប់​របស់ខ្ញុំ អ្នករាល់គ្នា​នឹង​ស្ថិតនៅ​ក្នុង​សេចក្ដីស្រឡាញ់​របស់ខ្ញុំ ដូចដែល​ខ្ញុំ​បាន​កាន់តាម​សេចក្ដីបង្គាប់​របស់​ព្រះ​បិតា​ខ្ញុំ ហើយ​ស្ថិតនៅ​ក្នុង​សេចក្ដីស្រឡាញ់​របស់​ព្រះអង្គ​ដែរ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បើ​អ្នក​រាល់​គ្នា​កាន់​តាម​បទ‌បញ្ជា​របស់​ខ្ញុំ នោះ​នឹង​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ខ្ញុំ ដូច​ជា​ខ្ញុំ​បាន​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌វរបិតា​ខ្ញុំ ហើយ​ក៏​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះ‌អង្គ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បើ​អ្នក​រាល់​គ្នា​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ អ្នក​រាល់​គ្នា​ពិត​ជា​ទុក​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ ឲ្យ​ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា​មែន ដូច​ខ្ញុំ​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌បិតា ហើយ​ទុក​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បើ​អ្នក​រាល់​គ្នា​កាន់​តាម​បញ្ញត្ត​ខ្ញុំ នោះ​នឹង​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ ដូច​ជា​ខ្ញុំ​បាន​កាន់​តាម​បញ្ញត្ត​នៃ​ព្រះវរ‌បិតា​ខ្ញុំ ហើយ​ក៏​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ដែរ

សូមមើលជំពូក

អាល់គីតាប

បើ​អ្នក​រាល់​គ្នា​ប្រតិបត្ដិ​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ អ្នក​រាល់​គ្នា​ពិត​ជា​ទុក​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ ឲ្យ​ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា​មែន ដូច​ខ្ញុំ​ប្រតិបត្ដិ​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន​របស់​អុលឡោះ​ជា​បិតាហើយ​ទុក​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ​ដែរ។

សូមមើលជំពូក



យ៉ូហាន 15:10
28 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្មាន​អ្នកណា​ដក​យក​ជីវិត​ពី​ខ្ញុំ​ទេ​ គឺ​ខ្ញុំ​លះបង់​ជីវិត​ដោយ​ខ្លួន​ខ្ញុំ​វិញ​ ខ្ញុំ​មាន​សិទ្ធិ​អំណាច​លះបង់​ជីវិត​នេះ​ ហើយ​ក៏​មាន​សិទ្ធិ​អំណាច​ទទួល​យក​វិញ​ដែរ​ ហើយ​សេចក្ដី​បង្គាប់​នេះ​ ខ្ញុំ​បាន​ទទួល​ពី​ព្រះ​វរ​បិតា​របស់​ខ្ញុំ​មក»។​


ព្រោះ​ខ្ញុំ​មិន​បាន​និយាយ​ដោយ​ខ្លួន​ខ្ញុំ​ទេ​ ផ្ទុយ​ទៅ​វិញ​ ព្រះ​វរ​បិតា​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ បាន​បង្គាប់​ខ្ញុំ​អំពី​អ្វី​ដែល​ខ្ញុំ​ត្រូវ​និយាយ​ និង​អ្វី​ដែល​ខ្ញុំ​ត្រូវ​ប្រាប់​


បើ​អ្នក​រាល់គ្នា​ស្រឡាញ់​ខ្ញុំ​ អ្នក​រាល់គ្នា​មុខ​ជា​កាន់​តាម​បញ្ញត្តិ​របស់​ខ្ញុំ​


ដូច្នេះ​អ្នកណា​មាន​បញ្ញត្ដិ​របស់​ខ្ញុំ​ ហើយ​កាន់​តាម​ អ្នក​នោះ​ហើយ​ជា​អ្នក​ស្រឡាញ់​ខ្ញុំ​ រួច​អ្នកណា​ដែល​ស្រឡាញ់​ខ្ញុំ​ ព្រះ​វរ​បិតា​របស់​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ​ ហើយ​ខ្ញុំ​ក៏​ស្រឡាញ់​អ្នក​នោះ​ដែរ​ ព្រមទាំង​បង្ហាញ​ខ្លួន​ខ្ញុំ​ឲ្យ​អ្នក​នោះ​ស្គាល់​ផង»។​


ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​គាត់​ថា៖​ «បើ​អ្នកណា​ស្រឡាញ់​ខ្ញុំ​ អ្នក​នោះ​នឹង​កាន់​តាម​ពាក្យ​របស់​ខ្ញុំ​ ហើយ​ព្រះ​វរ​បិតា​របស់​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ​ រួច​យើង​នឹង​មក​ឯ​អ្នក​នោះ​ ហើយ​តាំង​ទី​លំនៅ​នៅ​ជាមួយ​អ្នក​នោះ។​


ប៉ុន្ដែ​ដើម្បី​ឲ្យ​មនុស្ស​លោក​ដឹង​ថា​ ខ្ញុំ​ស្រឡាញ់​ព្រះ​វរ​បិតា​ ហើយ​ខ្ញុំ​ធ្វើ​តាម​ដូច​ដែល​ព្រះ​វរ​បិតា​បាន​បង្គាប់​ខ្ញុំ។​ ចូរ​ក្រោក​ឡើង​ យើង​ចេញ​ពី​ទី​នេះ​ទៅ។​


ខ្ញុំ​បាន​តម្កើង​ព្រះអង្គ​នៅ​ផែនដី​នេះ​ ហើយ​ខ្ញុំក៏​បាន​បង្ហើយ​កិច្ចការ​ដែល​ព្រះអង្គ​បាន​ប្រគល់​ឲ្យ​ខ្ញុំ​ធ្វើ​ដែរ​


ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «អាហារ​របស់​ខ្ញុំ​ គឺ​ការ​ធ្វើ​តាម​បំណង​របស់​ព្រះជាម្ចាស់​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ ហើយ​ធ្វើ​ឲ្យ​កិច្ចការ​របស់​ព្រះអង្គ​សម្រេច​


ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​ ព្រះអង្គ​គង់​ជាមួយ​ខ្ញុំ​ ព្រះអង្គ​មិន​ទុក​ឲ្យ​ខ្ញុំ​នៅ​ម្នាក់​ឯង​ឡើយ​ ដ្បិត​ខ្ញុំ​តែង​ធ្វើ​អ្វី​ដែល​សព្វ​ព្រះ​ឫទ័យ​ព្រះអង្គ»។​


ប៉ុន្ដែ​អ្នក​រាល់គ្នា​មិន​ស្គាល់​ព្រះអង្គ​ទេ​ រីឯ​ខ្ញុំ​ ខ្ញុំ​ស្គាល់​ព្រះអង្គ​ បើ​ខ្ញុំ​និយាយ​ថា​ ខ្ញុំ​មិន​ស្គាល់​ព្រះអង្គ​ នោះ​ខ្ញុំ​នឹង​ត្រលប់​ជា​អ្នក​កុហក​ដូច​អ្នក​រាល់គ្នា​ដែរ​ ប៉ុន្ដែ​ខ្ញុំ​ស្គាល់​ព្រះអង្គ​ពិត​មែន​ ហើយ​កាន់​តាម​ព្រះបន្ទូល​របស់​ព្រះអង្គ​ទៀត។​


ការ​កាត់ស្បែក​ ឬ​ការ​មិន​កាត់ស្បែក​មិន​សំខាន់​អ្វី​ឡើយ​ ប៉ុន្ដែ​ការ​ដែល​សំខាន់​ គឺ​ធ្វើ​តាម​បញ្ញត្ដិ​របស់​ព្រះជាម្ចាស់​


ទីបញ្ចប់​នេះ​ បងប្អូន​អើយ!​ អ្នក​រាល់គ្នា​បាន​ទទួល​សេចក្ដី​បង្រៀន​ពី​យើង​អំពី​របៀប​រស់នៅ​ឲ្យ​ព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យ​រួច​ហើយ​ ហើយ​អ្នក​រាល់គ្នា​បាន​រស់នៅ​ដូច្នោះ​មែន។​ ឥឡូវ​នេះ​ យើង​សូម​អង្វរ​ ហើយ​ដាស់​តឿន​អ្នក​រាល់គ្នា​ក្នុង​ព្រះអម្ចាស់​យេស៊ូ​ថា​ ចូរ​រស់នៅ​ដូច្នេះ​ឲ្យ​កាន់​តែ​ប្រសើរ​ទៀត​ចុះ​


សម្ដេច​សង្ឃ​បែប​នេះ​ហើយ​ដែល​យើង​ត្រូវ​ការ​ គឺ​បរិសុទ្ធ​ ស្លូត​ត្រង់​ ឥត​សៅហ្មង​ ហើយ​ត្រូវ​បាន​ញែកចេញ​ពី​មនុស្ស​បាប​ និង​ត្រលប់​ជា​ខ្ពង់​ខ្ពស់​ជាង​ស្ថាន​សួគ៌​ទៅ​ទៀត​


ដ្បិត​សម្រាប់​ពួកគេ​ បើ​មិន​បាន​ស្គាល់​ផ្លូវ​នៃ​សេចក្ដី​សុចរិត​ នោះ​ប្រសើរ​ជាង​ស្គាល់​ ហើយ​បែរ​ចេញពី​បញ្ញត្ដិ​បរិសុទ្ធ​ ដែល​បាន​ប្រគល់​ឲ្យ​ពួកគេ។​


យើង​ដឹង​ថា​ យើង​បាន​ស្គាល់​ព្រះអង្គ​ដោយសារ​សេចក្ដី​នេះ​ គឺ​បើ​យើង​កាន់​តាម​បញ្ញត្ដិ​របស់​ព្រះអង្គ‍។​


ផ្ទុយ​ទៅ​វិញ​ អ្នក​ណា​កាន់​តាម​ព្រះ​បន្ទូល​របស់​ព្រះអង្គ​ នោះ​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​ ពិត​ជា​បាន​គ្រប់​លក្ខណ៍​នៅ​ក្នុង​អ្នក​នោះ។​ យើង​ដឹង​ថា​ យើង​នៅ​ក្នុង​ព្រះអង្គ​ដោយសារ​សេចក្ដី​នេះ​


គឺ​អ្នក​ណា​ដែល​និយាយ​ថា​ ខ្លួន​នៅ​ក្នុង​ព្រះអង្គ​ អ្នក​នោះ​ត្រូវ​រស់​នៅ​ដូច​ព្រះអង្គ​រស់​នៅ​ដែរ។​


ដ្បិត​នេះ​ជា​សេចក្ដី​ស្រឡាញ់​ដល់​ព្រះជាម្ចាស់​ គឺ​ឲ្យ​យើង​កាន់​តាម​បញ្ញត្ដិ​របស់​ព្រះអង្គ​ ហើយ​បញ្ញត្ដិ​របស់​ព្រះអង្គ​មិន​មែន​ជា​បន្ទុក​ធ្ងន់​ទេ​


មាន​ពរ​ហើយ​អស់​អ្នក​ដែល​បោកគក់​អាវ​វែង​របស់​ខ្លួន​ ដើម្បី​ឲ្យ​គេ​មាន​សិទ្ធិ​លើ​ដើម​ជីវិត​ និង​ឲ្យ​បាន​ចូល​ក្នុង​ក្រុង​តាម​ទ្វារ។​