ម្ចាស់របស់គាត់តបទៅគាត់វិញថា បាវបម្រើអាក្រក់ និងខ្ចិលអើយ! ឯងក៏ដឹងដែរថា ខ្ញុំច្រូតពីកន្លែងដែលមិនបានសាបព្រោះ ហើយប្រមូលពីកន្លែងដែលខ្ញុំមិនបានពង្រាយ។
ម៉ាថាយ 25:27 - Khmer Christian Bible បើដូច្នោះ ម្ដេចក៏ឯងមិនយកលុយរបស់ខ្ញុំទៅចងការ ហើយពេលខ្ញុំមកវិញ ខ្ញុំនឹងទទួលបានលុយរបស់ខ្ញុំ ព្រមទាំងការប្រាក់ផង ព្រះគម្ពីរខ្មែរសាកល បើដូច្នេះ អ្នកគួរតែបានដាក់ប្រាក់របស់យើងនៅធនាគារ នោះពេលយើងមកវិញ យើងមុខជាបានប្រាក់របស់យើងវិញ ព្រមទាំងការប្រាក់ផង’។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះអ្នកគួរតែយកប្រាក់របស់ខ្ញុំទៅផ្ញើទុកនឹងអ្នកចងការ ហើយពេលខ្ញុំមកវិញ ខ្ញុំនឹងបានទទួលប្រាក់របស់ខ្ញុំ ទាំងដើមទាំងការ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គួរតែអ្នកយកប្រាក់ខ្ញុំទៅចងការ កាលណាខ្ញុំត្រឡប់មកវិញ ខ្ញុំនឹងទទួលប្រាក់ទាំងដើម ទាំងការ!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះគួរតែឯងបានយកប្រាក់ទៅ ផ្ញើទុកនឹងអ្នកចងការចុះ លុះដល់អញមកវិញ នោះនឹងបានប្រាក់អញ ទាំងដើម ទាំងការផង អាល់គីតាប គួរតែអ្នកយកប្រាក់ខ្ញុំទៅចងការ កាលណាខ្ញុំត្រឡប់មកវិញ ខ្ញុំនឹងទទួលប្រាក់ ទាំងដើម ទាំងការ!។ |
ម្ចាស់របស់គាត់តបទៅគាត់វិញថា បាវបម្រើអាក្រក់ និងខ្ចិលអើយ! ឯងក៏ដឹងដែរថា ខ្ញុំច្រូតពីកន្លែងដែលមិនបានសាបព្រោះ ហើយប្រមូលពីកន្លែងដែលខ្ញុំមិនបានពង្រាយ។
យើងដឹងថាសេចក្ដីទាំងឡាយដែលចែងទុកក្នុងគម្ពីរវិន័យសម្រាប់តែអស់អ្នកនៅក្រោមគម្ពីវិន័យ ដើម្បីបិទមាត់មនុស្សទាំងអស់ ហើយឲ្យពិភពលោកទាំងមូលស្ថិតនៅក្រោមការជំនុំជម្រះរបស់ព្រះជាម្ចាស់
ដើម្បីជំនុំជម្រះមនុស្សទាំងអស់ ហើយបង្ហាញពួកគេគ្រប់គ្នាឲ្យដឹងកំហុសអំពីការប្រព្រឹត្ដិទាំងឡាយរបស់ពួកគេដោយមិនគោរពកោតខ្លាចព្រះជាម្ចាស់ដែលពួកគេបានប្រព្រឹត្ដ និងអំពីពាក្យសំដីអសុរោះទាំងឡាយដែលមនុស្សបាបមិនគោរពកោតខ្លាចព្រះជាម្ចាស់បាននិយាយទាស់នឹងព្រះអង្គ។