នៅពេលនោះ ពួកសម្ដេចសង្ឃ និងពួកចាស់ទុំរបស់ប្រជាជនបានប្រមូលផ្ដុំគ្នានៅក្នុងផ្ទះរបស់សម្ដេចសង្ឃម្នាក់ឈ្មោះកៃផា
ម៉ាកុស 14:53 - Khmer Christian Bible រួចពួកគេក៏នាំព្រះយេស៊ូទៅឯសម្ដេចសង្ឃ ឯពួកសម្ដេចសង្ឃ ពួកចាស់ទុំ និងពួកគ្រូវិន័យទាំងអស់បានមកជួបជុំគ្នា។ ព្រះគម្ពីរខ្មែរសាកល ពួកគេនាំព្រះយេស៊ូវទៅរកមហាបូជាចារ្យ។ ពួកនាយកបូជាចារ្យ ពួកចាស់ទុំ និងពួកគ្រូវិន័យទាំងអស់ក៏មកជួបជុំគ្នា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនាំព្រះយេស៊ូវទៅជួបសម្ដេចសង្ឃ ហើយពួកសង្គ្រាជ ពួកចាស់ទុំ និងពួកអាចារ្យទាំងអស់ បានមកជួបជុំគ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេបណ្ដើរព្រះយេស៊ូនាំយកទៅដល់ដំណាក់របស់លោកមហាបូជាចារ្យ*។ ពួកនាយកបូជាចារ្យ ពួកព្រឹទ្ធាចារ្យ* និងពួកអាចារ្យ* មកជួបជុំទាំងអស់គ្នានៅទីនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏នាំព្រះយេស៊ូវទៅដល់សំដេចសង្ឃ ឯពួកសង្គ្រាជ ពួកចាស់ទុំ ហើយពួកអាចារ្យទាំងអស់គ្នា ក៏ប្រជុំគ្នាឯលោក អាល់គីតាប គេបណ្ដើរអ៊ីសានាំយកទៅដល់ដំណាក់របស់មូស្ទី។ ពួកអ៊ីមុាំ ពួកអះលីជំអះ និងពួកតួន មកជួបជុំទាំងអស់គ្នានៅទីនោះ។ |
នៅពេលនោះ ពួកសម្ដេចសង្ឃ និងពួកចាស់ទុំរបស់ប្រជាជនបានប្រមូលផ្ដុំគ្នានៅក្នុងផ្ទះរបស់សម្ដេចសង្ឃម្នាក់ឈ្មោះកៃផា
លុះព្រលឹមឡើងភ្លាម កាលពួកសម្ដេចសង្ឃ ពួកចាស់ទុំ ពួកគ្រូវិន័យបានពិគ្រោះគ្នាជាមួយនឹងក្រុមប្រឹក្សាកំពូលទាំងមូលរួចហើយ ក៏ចងព្រះយេស៊ូនាំទៅប្រគល់ឲ្យលោកពីឡាត់