ហើយពួកគេបានក្រោកឡើងបណ្ដេញព្រះអង្គចេញទៅក្រៅក្រុងដែលពួកគេបានសង់នៅលើភ្នំ រួចនាំព្រះអង្គឡើងទៅចម្រេះភ្នំនោះដើម្បីច្រានព្រះអង្គទម្លាក់ចុះ។
កិច្ចការ 7:58 - Khmer Christian Bible ពេលពួកគេអូសគាត់ចេញទៅដល់ក្រៅក្រុងហើយ ពួកគេក៏គប់គាត់នឹងដុំថ្ម រីឯពួកសាក្សីវិញបានទុកសម្លៀកបំពាក់របស់ពួកគេនៅទៀបជើងរបស់យុវជនម្នាក់ឈ្មោះសុល។ ព្រះគម្ពីរខ្មែរសាកល រួចអូសគាត់ចេញទៅខាងក្រៅទីក្រុង គប់ដុំថ្មសម្លាប់គាត់។ ពួកសាក្សីទាំងនោះដាក់អាវវែងរបស់ខ្លួននៅទៀបជើងរបស់យុវជនម្នាក់ឈ្មោះសូល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក គេអូសលោកចេញទៅខាងក្រៅទីក្រុង រួចយកដុំថ្មគប់សម្លាប់លោក។ រីឯពួកស្មរបន្ទាល់ បានដោះសម្លៀកបំពាក់របស់ខ្លួន ទុកនៅទៀបជើងរបស់យុវជនម្នាក់ ឈ្មោះសុល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេបណ្ដេញលោកចេញពីទីក្រុង រួចយកដុំថ្មគប់សម្លាប់លោក។ ពួកអ្នកដែលជាសាក្សីបានយកសម្លៀកបំពាក់របស់ខ្លួនទៅទុក នៅក្បែរជើងយុវជនម្នាក់ឈ្មោះ សូល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេកញ្ឆក់នាំគាត់ចេញទៅខាងក្រៅទីក្រុង រួចចោលនឹងថ្ម ឯពួកស្មរបន្ទាល់ គេក៏ផ្ញើអាវគេដាក់នៅទៀបជើងមនុស្សកំឡោះម្នាក់ ឈ្មោះសុល អាល់គីតាប គេបណ្ដេញគាត់ចេញពីទីក្រុង រួចយកដុំថ្មគប់សម្លាប់គាត់។ ពួកអ្នកដែលជាសាក្សី បានយកសម្លៀកបំពាក់របស់ខ្លួនទៅទុក នៅក្បែរជើងយុវជនម្នាក់ឈ្មោះ សូល។ |
ហើយពួកគេបានក្រោកឡើងបណ្ដេញព្រះអង្គចេញទៅក្រៅក្រុងដែលពួកគេបានសង់នៅលើភ្នំ រួចនាំព្រះអង្គឡើងទៅចម្រេះភ្នំនោះដើម្បីច្រានព្រះអង្គទម្លាក់ចុះ។
ហើយកាលពួកគេសម្លាប់លោកស្ទេផានដែលជាសាក្សីរបស់ព្រះអង្គ ខ្ញុំក៏ឈរនៅទីនោះ ទាំងយល់ស្របដែរ ហើយយាមសម្លៀកបំពាក់ឲ្យពួកអ្នកសម្លាប់គាត់ទៀតផង។
គឺខ្ញុំបានបៀតបៀនអ្នកនៅខាងមាគ៌ានេះ រហូតដល់សម្លាប់គេ ព្រមទាំងចាប់ចងទាំងប្រុស ទាំងស្រីយកទៅដាក់គុកទៀតផង
ខ្ញុំបានធ្វើដូច្នេះនៅក្រុងយេរូសាឡិម ហើយខ្ញុំបានទទួលសិទ្ធិអំណាចពីសម្ដេចសង្ឃឲ្យចាប់ពួកបរិសុទ្ធជាច្រើនដាក់គុក ព្រមទាំងយល់ព្រមពេលគេសម្លាប់អ្នកទាំងនោះទៀតផង
ដូច្នេះ ពួកគេក៏អូសទាញមនុស្សខ្លះឲ្យនិយាយថា៖ «យើងបានឮអ្នកនេះនិយាយពាក្យប្រមាថដល់លោកម៉ូសេ និងព្រះជាម្ចាស់!»
ពួកគេបានរៀបចំពួកសាក្សីក្លែងក្លាយឲ្យនិយាយថា៖ «មនុស្សនេះចេះតែនិយាយពាក្យជំទាស់នឹងទីបរិសុទ្ធនេះ ព្រមទាំងគម្ពីរវិន័យឥតឈប់ឈរឡើយ
ពួកគេក៏សម្រុកមកឯគាត់ព្រមៗគ្នា ទាំងស្រែកដោយសំឡេងខ្លាំងៗ និងខ្ទប់ត្រចៀករបស់ពួកគេផង
រីឯលោកសុលក៏បានយល់ស្របសម្លាប់លោកស្ទេផានដែរ។ នៅថ្ងៃនោះមានការបៀតបៀនជាខ្លាំងមកលើក្រុមជំនុំនៅក្នុងក្រុងយេរូសាឡិម ហើយអ្នកជឿទាំងអស់បានខ្ចាត់ខ្ចាយទៅពាសពេញតំបន់នានាក្នុងស្រុកយូដា និងស្រុកសាម៉ារី លើកលែងតែពួកសាវក។