មានថែវខាងមុខទីបរិសុទ្ធរបស់ព្រះវិហារ បណ្តោយម្ភៃហត្ថ ឲ្យត្រូវទទឹងព្រះវិហារ ហើយទទឹងដប់ហត្ថ ចេញពីមុខព្រះវិហារទៅ
២ របាក្សត្រ 29:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេចាប់តាំងញែកជាបរិសុទ្ធ នៅថ្ងៃដំបូងខែទីមួយ ហើយដល់ថ្ងៃទីប្រាំបីក្នុងខែនោះ គេបានសម្អាតមកដល់ទីថែវរបស់ព្រះយេហូវ៉ា ដូច្នេះ គេបានញែកព្រះវិហាររបស់ព្រះយេហូវ៉ា ចេញជាបរិសុទ្ធ ក្នុងរវាងប្រាំបីថ្ងៃ លុះដល់ថ្ងៃទីដប់ប្រាំមួយខែនោះឯង គេបានធ្វើការទាំងអស់រួចជាស្រេច ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេធ្វើពិធីញែកព្រះដំណាក់ឲ្យបានវិសុទ្ធ*នៅថ្ងៃទីមួយ ក្នុងខែទីមួយ។ នៅថ្ងៃទីប្រាំបី ពួកគេចូលទៅក្នុងបន្ទប់ល្វែងនៃព្រះដំណាក់របស់ព្រះអម្ចាស់ ហើយចំណាយពេលប្រាំបីថ្ងៃទៀត ដើម្បីធ្វើពិធីញែកព្រះដំណាក់របស់ព្រះអម្ចាស់ឲ្យបានវិសុទ្ធ។ ពួកគេធ្វើពិធីនេះចប់សព្វគ្រប់ នៅថ្ងៃទីដប់ប្រាំមួយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេចាប់តាំងញែកជាបរិសុទ្ធ នៅថ្ងៃដំបូងខែចេត្រ ហើយដល់ថ្ងៃទី៨ក្នុងខែនោះ គេបានសំអាតមកដល់ទីបាំងសាចផងព្រះយេហូវ៉ា ដូច្នេះ គេបានញែកព្រះវិហារនៃព្រះយេហូវ៉ា ចេញជាបរិសុទ្ធ ក្នុងរវាង៨ថ្ងៃ លុះដល់ថ្ងៃ១៦ខែនោះឯង គេបានធ្វើការទាំងអស់រួចជាស្រេច អាល់គីតាប ពួកគេធ្វើពិធីញែកដំណាក់ឲ្យបានបរិសុទ្ធនៅថ្ងៃទីមួយ ក្នុងខែទីមួយ។ នៅថ្ងៃទីប្រាំបី ពួកគេចូលទៅក្នុងបន្ទប់ល្វែងនៃដំណាក់របស់អុលឡោះតាអាឡា ហើយចំណាយពេលប្រាំបីថ្ងៃទៀត ដើម្បីធ្វើពិធីញែកដំណាក់របស់អុលឡោះតាអាឡាឲ្យបានបរិសុទ្ធ។ ពួកគេធ្វើពិធីនេះចប់សព្វគ្រប់ នៅថ្ងៃទីដប់ប្រាំមួយ។ |
មានថែវខាងមុខទីបរិសុទ្ធរបស់ព្រះវិហារ បណ្តោយម្ភៃហត្ថ ឲ្យត្រូវទទឹងព្រះវិហារ ហើយទទឹងដប់ហត្ថ ចេញពីមុខព្រះវិហារទៅ
នោះដាវីឌក៏ប្រគល់គំរូនៃរបស់ទាំងប៉ុន្មាន ដល់សាឡូម៉ូន ជាបុត្រទ្រង់ គឺជាគំរូនៃថែវ មន្ទីរទាំងប៉ុន្មាន ឃ្លាំង បន្ទប់ខាងលើ បន្ទប់ខាងក្នុង និងកន្លែងដាក់ទីសន្តោសប្រោស
រួចគេចូលទៅក្នុងព្រះរាជដំណាក់ គាល់ស្តេចហេសេគា ទូលថា៖ «យើងខ្ញុំរាល់គ្នាបានសម្អាតព្រះវិហាររបស់ព្រះយេហូវ៉ាស្រេចហើយ ព្រមទាំងអាសនាតង្វាយដុត និងគ្រឿងប្រដាប់នៃអាសនាទាំងអស់ តុសម្រាប់នំបុ័ងតាំងទុក និងគ្រឿងប្រដាប់នៃតុនោះទាំងអស់ផង
នៅខែទីមួយ ក្នុងឆ្នាំទីមួយនៃរាជ្យរបស់ទ្រង់ ទ្រង់ក៏បើកទ្វារព្រះវិហាររបស់ព្រះយេហូវ៉ា ព្រមទាំងជួសជុលទ្វារទាំងនោះឡើងវិញ។
គេបានទាំងបិទទ្វារទីថែវ ហើយពន្លត់ចង្កៀង ក៏មិនបានដុតកំញាន ឬថ្វាយតង្វាយដុតក្នុងទីបរិសុទ្ធ ដល់ព្រះនៃសាសន៍អ៊ីស្រាអែលឡើយ។
ឯថែវដែលនៅពីមុខ មានបណ្តោយម្ភៃហត្ថ ឲ្យត្រូវនឹងទទឹងព្រះដំណាក់ ហើយកម្ពស់មួយរយម្ភៃហត្ថ ស្ដេច ក៏ស្រោបដោយមាសសុទ្ធខាងក្នុង
(ព្រោះគេធ្វើនៅវេលានោះពុំបាន ដោយពួកសង្ឃមិនទាន់ញែកខ្លួនចេញជាបរិសុទ្ធ ឲ្យបានគ្នាល្មមនៅឡើយ ហើយពួកបណ្ដាជនក៏មិនទាន់បានមូលគ្នានៅក្រុងយេរូសាឡិមផង)។