ពួកគេសុទ្ធតែមានធ្នូ ហើយស្ទាត់បាញ់ព្រួញ និងគ្រួស ទាំងដៃឆ្វេង ទាំងដៃស្តាំផង ជាជំនួរវង្សរបស់បងប្អូនស្ដេចសូល ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន។
១ របាក្សត្រ 8:40 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនរបស់អ៊ូឡាម សុទ្ធតែជាអ្នកខ្លាំងពូកែ មានចិត្តក្លាហាន ស្ទាត់ក្នុងការបាញ់ធ្នូ ហើយគេមានកូន មានចៅជាច្រើន រួមទាំងអស់មានមួយរយហាសិបនាក់ នេះសុទ្ធតែជាកូនចៅរបស់បេនយ៉ាមីន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនរបស់លោកអ៊ូឡាម សុទ្ធតែជាមនុស្សមានចិត្តអង់អាច ជំនាញខាងបាញ់ធ្នូ ហើយពួកគេមានកូនចៅជាច្រើន គឺរួមទាំងអស់មួយរយហាសិបនាក់។ អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់លោកបេនយ៉ាមីន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯកូនរបស់អ៊ូឡាម សុទ្ធតែជាអ្នកខ្លាំងពូកែ មានចិត្តក្លាហានស្ទាត់ក្នុងការបាញ់ធ្នូ ហើយគេមានកូន មានចៅជាច្រើន រួមទាំងអស់មាន១៥០នាក់ នេះសុទ្ធតែជាកូនចៅរបស់បេនយ៉ាមីន។ អាល់គីតាប កូនរបស់លោកអ៊ូឡាម សុទ្ធតែជាមនុស្សមានចិត្តអង់អាច ជំនាញខាងបាញ់ធ្នូ ហើយពួកគេមានកូនចៅជាច្រើន គឺរួមទាំងអស់មួយរយហាសិបនាក់។ អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់លោកពុនយ៉ាម៉ីន។ |
ពួកគេសុទ្ធតែមានធ្នូ ហើយស្ទាត់បាញ់ព្រួញ និងគ្រួស ទាំងដៃឆ្វេង ទាំងដៃស្តាំផង ជាជំនួរវង្សរបស់បងប្អូនស្ដេចសូល ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន។
ឯកូនរបស់អេសែកប្អូនរបស់គាត់ គឺអ៊ូឡាមជាកូនច្បង យេអ៊ូសជាកូនទីពីរ និងអេលីផាលេតជាកូនទីបី។
គេបានរាប់សាសន៍អ៊ីស្រាអែលទាំងអស់ តាមពង្សាវតាររបស់គេ ហើយបានកត់ទុកក្នុងបញ្ជីរបស់ពួកស្តេចសាសន៍អ៊ីស្រាអែល។ បន្ទាប់មក ពួកយូដាត្រូវនាំទៅជាឈ្លើយនៅស្រុកបាប៊ីឡូន ដោយព្រោះអំពើរំលងរបស់គេ។
អេសាមានពួកពលទ័ពដែលកាន់ខែល និងលំពែងបីសែននាក់ ជាពួកយូដា ហើយពីរសែនប្រាំបីម៉ឺននាក់ ជាពួកបេនយ៉ាមីន ដែលកាន់ខែល និងបាញ់ធ្នូ សុទ្ធតែជាមនុស្សមានចិត្តក្លាហាន។