១ របាក្សត្រ 27:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មេទីប្រាំ សម្រាប់ខែទីប្រាំ គឺសាមហ៊ូត ជាពួកយីសរ៉ា ក្នុងវេននេះមានពីរម៉ឺនបួនពាន់នាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កងពលទីប្រាំ ដែលចេញប្រតិបត្តិការនៅខែទីប្រាំ ដឹកនាំដោយលោកមេបញ្ជាការសាមហ៊ូតនៃអំបូរយីសរ៉ា។ កងពលរបស់គាត់មានទាហាន ២៤ ០០០នាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មេទី៥សំរាប់ខែស្រាពណ៍ គឺសាមហ៊ូត ជាពួកយីសរ៉ា ក្នុងវេននេះមាន២ម៉ឺន៤ពាន់នាក់ អាល់គីតាប កងពលទីប្រាំ ដែលចេញប្រតិបត្តិការនៅខែទីប្រាំ ដឹកនាំដោយលោកមេបញ្ជាការសាមហ៊ូតនៃអំបូរយីសរ៉ា។ កងពលរបស់គាត់មានទាហាន ២៤ ០០០ នាក់។ |
ក្នុងចំណោមកូនចៅពួកយីតសារ មានកេណានា និងកូនចៅគាត់ ជាអ្នកមើលការខុសត្រូវខាងក្រៅ ត្រួតត្រាលើពួកអ៊ីស្រាអែល គឺជាចៅក្រម និងសុភា។
អេសាអែល ប្អូនយ៉ូអាប់ ជាមេទីបួន នៅខែទីបួន ហើយបន្ទាប់មក មានសេបាឌា ជាកូនលោក ក្នុងវេននេះមានពីរម៉ឺនបួនពាន់នាក់។
មេទីប្រាំមួយ សម្រាប់ខែទីមួយ គឺអ៊ីរ៉ា ជាកូនអ៊ីកគែស ជាអ្នកក្រុងត្កូអា ក្នុងវេននេះមានពីរម៉ឺនបួនពាន់នាក់។