រីឯខាងស្តេចស៊ីរី បានបង្គាប់ដល់ពួកមេទ័ពរទេះចម្បាំងទាំងសាមសិបពីរនាក់ថា៖ «កុំតនឹងអ្នកណា ទោះតូច ឬធំក្តី ចូរតតែនឹងស្តេចអ៊ីស្រាអែលមួយប៉ុណ្ណោះ»។
១ ពង្សាវតារក្សត្រ 22:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលពួកមេទ័ពឃើញថា មិនមែនជាស្តេចអ៊ីស្រាអែលទេ ក៏លែងតាមទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកមេបញ្ជាការរទេះចម្បាំងដឹងថា មិនមែនជាស្ដេចស្រុកអ៊ីស្រាអែលទេ ពួកគេឈប់ដេញតាម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលពួកមេទ័ពឃើញថា មិនមែនជាស្តេចអ៊ីស្រាអែលទេ នោះក៏លែងតាមតទៅ អាល់គីតាប ពួកមេបញ្ជាការរទេះចំបាំងដឹងថា មិនមែនជាស្តេចស្រុកអ៊ីស្រអែលទេ ពួកគេឈប់ដេញតាម។ |
រីឯខាងស្តេចស៊ីរី បានបង្គាប់ដល់ពួកមេទ័ពរទេះចម្បាំងទាំងសាមសិបពីរនាក់ថា៖ «កុំតនឹងអ្នកណា ទោះតូច ឬធំក្តី ចូរតតែនឹងស្តេចអ៊ីស្រាអែលមួយប៉ុណ្ណោះ»។
ពេលពួកមេទ័ពទាំងនោះបានឃើញយេហូសាផាត គេនិយាយថា៖ «នេះប្រាកដជាស្តេចអ៊ីស្រាអែលហើយ» ដូច្នេះ ពួកគេបានបែរទៅបម្រុងនឹងវាយប្រហារទ្រង់ តែយេហូសាផាតស្រែកឡើង
ប៉ុន្តែ មានមនុស្សម្នាក់យឹតធ្នូរ បាញ់ព្រាវទៅ ត្រូវស្តេចអ៊ីស្រាអែល ត្រង់ប្រឡោះអាវក្រោះ ដូច្នេះ ស្ដេចមានរាជឱង្ការបង្គាប់អ្នកបរព្រះរាជរថថា៖ «ចូរបកត្រឡប់ក្រោយ នាំយើងចេញពីពលទ័ពទៅ យើងមានរបួសហើយ»។
៙ ពិតប្រាកដជាសេចក្ដីក្រេវក្រោធរបស់មនុស្ស នឹងសរសើរតម្កើងព្រះអង្គ ឯសំណល់សេចក្ដីក្រេវក្រោធ ព្រះអង្គនឹងពាក់ដូចជាខ្សែក្រវាត់។