ហើយស្រុកបានអាប់ឱនទៅ ដោយឮរន្ទឺពីការកំផិតរបស់គេ គេបានកំផិតនឹងដុំថ្ម ហើយដុំឈើផង។
អេសេគាល 23:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺយ៉ាងនេះ ដែលអ្នកចង់ប្រព្រឹត្តតាមតណ្ហាវ័យក្មេងរបស់អ្នក កាលពួកអេស៊ីព្ទបានប៉ះពាល់ដើមទ្រូង ហើយច្របាច់ដោះវ័យក្រមុំរបស់អ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងចង់ប្រព្រឹត្តអំពើថោកទាប ដូចនាងធ្លាប់ប្រព្រឹត្តកាលនៅពីក្មេង គឺនៅគ្រាដែលពួកអេស៊ីបប៉ះពាល់ដើមទ្រូងរបស់នាង និងធ្វើឲ្យនាងខូចព្រហ្មចារី»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺយ៉ាងនោះ ដែលឯងនឹកចាំ ពីអំពើអាស្រូវបារាយណ៍ ដែលប្រព្រឹត្តពីកាលនៅក្មេង ដោយពួកសាសន៍អេស៊ីព្ទបានចាប់ដោះឯង ដែលដោះឯងនៅជាក្រមុំផង។ អាល់គីតាប នាងចង់ប្រព្រឹត្តអំពើថោកទាប ដូចនាងធ្លាប់ប្រព្រឹត្តកាលនៅពីក្មេង គឺនៅគ្រាដែលពួកអេស៊ីបប៉ះពាល់ដើមទ្រូងរបស់នាង និងធ្វើឲ្យនាងខូចព្រហ្មចារី»។ |
ហើយស្រុកបានអាប់ឱនទៅ ដោយឮរន្ទឺពីការកំផិតរបស់គេ គេបានកំផិតនឹងដុំថ្ម ហើយដុំឈើផង។
ប៉ុន្តែ វាចេះតែចម្រើនការពេស្យារបស់វាឡើងទៀត ដោយរឭកពីកាលនៅក្មេងនៅឡើយ ជាគ្រាដែលបានធ្វើពេស្យានៅក្នុងស្រុកអេស៊ីព្ទនោះ
ហេតុនោះ ឱអូហូលីបាអើយ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា យើងនឹងដាស់ពួកសហាយអ្នក ដែលអ្នកបានណាយចិត្តពីគេនោះ ឲ្យមកទាស់នឹងអ្នក យើងនឹងនាំគេមកទាស់នឹងអ្នកនៅគ្រប់ទិស។
គេបានធ្វើពេស្យា នៅស្រុកអេស៊ីព្ទ គេបានធ្វើពេស្យាពីកាលនៅក្មេង នៅស្រុកនោះ មនុស្សបានចាប់ដោះគេ នៅទីនោះបានអង្អែលដោះនៃវ័យក្រមុំរបស់គេ។
វាមិនលះលែងការកំផិត ដែលវាបានធ្វើតាំងពីនៅស្រុកអេស៊ីព្ទមកនោះទេ ដ្បិតកាលវានៅក្មេងនៅឡើយ គេបានរួមដំណេកនឹងវា ហើយបានអង្អែលដោះនៃវ័យក្រមុំរបស់វា ព្រមទាំងចាក់ការកំផិតរបស់គេទៅលើវា។
ខ្ញុំមកក្នុងព្រះនាមរបស់ព្រះវរបិតាខ្ញុំ តែអ្នករាល់គ្នាមិនទទួលខ្ញុំទេ ប្រសិនបើមានអ្នកណាម្នាក់ទៀតមក ក្នុងនាមរបស់គេ អ្នករាល់គ្នានឹងទទួលអ្នកនោះវិញ។