កាលគេបានមកជួបលោកយ៉ាកុប ជាឪពុកនៅស្រុកកាណានហើយ គេក៏រៀបរាប់ប្រាប់លោកពីគ្រប់ទាំងហេតុការណ៍ដែលបានកើតមានដល់គេថា៖
លោកុប្បត្តិ 45:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកគេចាកចេញពីស្រុកអេស៊ីព្ទ ឡើងទៅជួបលោកយ៉ាកុបជាឪពុកនៅស្រុកកាណាន ព្រះគម្ពីរខ្មែរសាកល ពួកគេក៏ឡើងពីអេហ្ស៊ីប ទៅដែនដីកាណានជួបយ៉ាកុបឪពុករបស់ពួកគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេចាកចេញពីស្រុកអេស៊ីប មកជួបលោកយ៉ាកុប ជាឪពុក នៅស្រុកកាណានវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេចេញពីស្រុកអេស៊ីព្ទ ឡើងទៅដល់យ៉ាកុបជាឪពុកនៅស្រុកកាណាន អាល់គីតាប ពួកគេចាកចេញពីស្រុកអេស៊ីប មកជួបយ៉ាកកូប ជាឪពុក នៅស្រុកកាណានវិញ។ |
កាលគេបានមកជួបលោកយ៉ាកុប ជាឪពុកនៅស្រុកកាណានហើយ គេក៏រៀបរាប់ប្រាប់លោកពីគ្រប់ទាំងហេតុការណ៍ដែលបានកើតមានដល់គេថា៖
បន្ទាប់មក លោកក៏ជូនដំណើរបងប្អូន ទាំងផ្ដែផ្ដាំគេថា៖ «សូមកុំឈ្លោះប្រកែក គ្នាតាមផ្លូវ» ហើយគេក៏នាំគ្នាចេញទៅ។
ហើយគេជម្រាបលោកថា៖ «យ៉ូសែបនៅរស់ទេ ហើយធ្វើជាអ្នកគ្រប់គ្រងលើស្រុកអេស៊ីព្ទទាំងមូល»។ លោកយ៉ាកុបក៏ស្រឡាំងកាំង ដ្បិតលោកមិនជឿពួកគេទេ។