ចូរនៅឲ្យគ្រប់មួយអាទិត្យជាមួយនាងនេះសិន រួចសឹមយើងលើកនាងមួយទៀតឲ្យកូនដែរ ទុកជាឈ្នួលការដែលកូននឹងបម្រើពុកប្រាំពីរឆ្នាំទៀត»។
លោកុប្បត្តិ 29:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ាកុបក៏ធ្វើដូច្នោះ គឺលោកនៅឲ្យគ្រប់មួយអាទិត្យជាមួយនាងលេអា។ បន្ទាប់មក លោកឡាបាន់ឲ្យនាងរ៉ាជែលទៅធ្វើជាប្រពន្ធរបស់លោកយ៉ាកុបទៀត។ ព្រះគម្ពីរខ្មែរសាកល យ៉ាកុបក៏ធ្វើដូច្នោះ គឺគាត់បានបំពេញមួយសប្ដាហ៍ជាមួយលេអា រួចឡាបាន់ក៏ឲ្យរ៉ាជែលកូនស្រីរបស់គាត់ទៅយ៉ាកុបធ្វើជាប្រពន្ធ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុបក៏ធ្វើតាមពាក្យគាត់ គឺបង្គ្រប់ពិធីមង្គលការជាមួយនាងលេអាអស់មួយអាទិត្យ។ បន្ទាប់មក លោកឡាបាន់បានឲ្យនាងរ៉ាជែលទៅលោកយ៉ាកុបទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាកុបក៏ធ្វើដូច្នោះ គាត់នៅគ្រប់១អាទិត្យជាមួយនឹងលេអា រួចឡាបាន់ឲ្យរ៉ាជែលទៅធ្វើជាប្រពន្ធរបស់យ៉ាកុបទៀត អាល់គីតាប យ៉ាកកូបក៏ធ្វើតាមពាក្យគាត់ គឺបង្គ្រប់ពិធីមង្គលការជាមួយលេអាអស់មួយអាទិត្យ។ បន្ទាប់មក ឡាបាន់បានឲ្យរ៉ាជែល ទៅយ៉ាកកូបទៀត។ |
ចូរនៅឲ្យគ្រប់មួយអាទិត្យជាមួយនាងនេះសិន រួចសឹមយើងលើកនាងមួយទៀតឲ្យកូនដែរ ទុកជាឈ្នួលការដែលកូននឹងបម្រើពុកប្រាំពីរឆ្នាំទៀត»។
ពេលនោះ ឪពុកយើងខ្ញុំដែលជាអ្នកបម្រើលោក មានប្រសាសន៍មកយើងខ្ញុំថា "ឯងរាល់គ្នាដឹងហើយថា ប្រពន្ធរបស់ពុកបង្កើតបានតែកូនប្រុសពីរនាក់ប៉ុណ្ណោះឲ្យពុក
អ្នកណាដែលរកបានប្រពន្ធ ឈ្មោះថាបានរបស់ល្អ ហើយបានប្រកបដោយព្រះគុណ របស់ព្រះយេហូវ៉ាដែរ។
កាលប្រពន្ធរបស់អ្នកនៅរស់នៅឡើយ មិនត្រូវយកបង ឬប្អូនស្រីរបស់នាងមកបើកកេរខ្មាស ដើម្បីប្រណាំងប្រជែងនឹងប្រពន្ធរបស់អ្នកឡើយ។