ចូរប្រញាប់ឡើង ហើយរត់ទៅទីនោះទៅ ដ្បិតខ្ញុំមិនអាចធ្វើអ្វីបានទេ ទាល់តែអ្នកបានទៅដល់ទីនោះសិន»។ ហេតុនេះហើយបានជាគេហៅទីក្រុងនោះថា "សូអារ" ។
លោកុប្បត្តិ 19:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលឡុតបានចូលទៅដល់សូអារ នោះថ្ងៃបានរះបំភ្លឺផែនដីហើយ។ ព្រះគម្ពីរខ្មែរសាកល ពេលឡុតបានទៅដល់សូអារ ព្រះអាទិត្យបានរះលើផែនដីហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលលោកឡុតចូលទៅដល់ក្រុងសូអារ ព្រះអាទិត្យបានរះបំភ្លឺផែនដីហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះកាលឡុតចូលទៅក្នុងសូអារ នោះថ្ងៃបានរះហើយ អាល់គីតាប ពេលឡូតចូលទៅដល់ក្រុងសូអារ ព្រះអាទិត្យបានរះបំភ្លឺផែនដីហើយ។ |
ចូរប្រញាប់ឡើង ហើយរត់ទៅទីនោះទៅ ដ្បិតខ្ញុំមិនអាចធ្វើអ្វីបានទេ ទាល់តែអ្នកបានទៅដល់ទីនោះសិន»។ ហេតុនេះហើយបានជាគេហៅទីក្រុងនោះថា "សូអារ" ។
ពេលនោះ ព្រះយេហូវ៉ាបង្អុរភ្លៀងជាស្ពាន់ធ័រ និងភ្លើងពីលើមេឃ មកលើក្រុងសូដុម និងក្រុងកូម៉ូរ៉ា