កាលលោកកំពុងតែមានប្រសាសន៍នៅឡើយ ស្រាប់តែមានពពកមួយផ្ទាំងដ៏ភ្លឺមកគ្របបាំងពួកគេ ហើយមានសំឡេងមួយចេញពីពពកនោះថា៖ «នេះជាកូនស្ងួនភ្ងារបស់យើង យើងពេញចិត្តនឹងព្រះអង្គណាស់ ចូរស្តាប់ព្រះអង្គចុះ!»
យ៉ូហាន 5:32 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ មានម្នាក់ទៀតដែលធ្វើបន្ទាល់អំពីខ្ញុំ ហើយខ្ញុំដឹងថា បន្ទាល់ដែលអ្នកនោះថ្លែងអំពីខ្ញុំ នោះពិតប្រាកដមែន។ ព្រះគម្ពីរខ្មែរសាកល មានម្នាក់ទៀតដែលធ្វើបន្ទាល់អំពីខ្ញុំ ខ្ញុំក៏ដឹងហើយថា ពាក្យបន្ទាល់ដែលអ្នកនោះធ្វើបន្ទាល់អំពីខ្ញុំគឺពិត។ Khmer Christian Bible ផ្ទុយទៅវិញមានម្នាក់ទៀតដែលធ្វើបន្ទាល់អំពីខ្ញុំ ហើយខ្ញុំដឹងថា សេចក្តីបន្ទាល់ដែលអ្នកនោះបានធ្វើបន្ទាល់អំពីខ្ញុំ គឺពិតប្រាកដ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ មានម្នាក់ទៀតធ្វើជាបន្ទាល់ឲ្យខ្ញុំ ហើយខ្ញុំដឹងថាសក្ខីភាពដែលអ្នកនោះថ្លែងអំពីខ្ញុំ ស្របតាមសេចក្ដីពិត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានម្នាក់ទៀតដែលធ្វើបន្ទាល់ពីខ្ញុំ ហើយខ្ញុំដឹងថា សេចក្ដីបន្ទាល់ ដែលអ្នកនោះធ្វើពីខ្ញុំក៏ពិតប្រាកដមែន អាល់គីតាប ប៉ុន្ដែ មានម្នាក់ទៀតធ្វើជាបន្ទាល់ឲ្យខ្ញុំ ហើយខ្ញុំដឹងថាសក្ខីភាពដែលអ្នកនោះថ្លែងអំពីខ្ញុំ ស្របតាមសេចក្ដីពិត។ |
កាលលោកកំពុងតែមានប្រសាសន៍នៅឡើយ ស្រាប់តែមានពពកមួយផ្ទាំងដ៏ភ្លឺមកគ្របបាំងពួកគេ ហើយមានសំឡេងមួយចេញពីពពកនោះថា៖ «នេះជាកូនស្ងួនភ្ងារបស់យើង យើងពេញចិត្តនឹងព្រះអង្គណាស់ ចូរស្តាប់ព្រះអង្គចុះ!»
ពេលនោះ មានសំឡេងមួយពីស្ថានសួគ៌មកថា៖ «នេះជាកូនស្ងួនភ្ងារបស់យើង យើងពេញចិត្តនឹងព្រះអង្គណាស់»។
មានសំឡេងមួយពីលើស្ថានសួគ៌មកថា៖ «អ្នកជាកូនស្ងួនភា្ងរបស់យើង ជាទីពេញចិត្តយើងណាស់»។
នោះព្រះវិញ្ញាណបរិសុទ្ធក៏យាងចុះមកសណ្ឋិតលើព្រះអង្គ មានរូបរាងដូចសត្វព្រាប។ មានសំឡេងមួយចេញពីលើមេឃមកថា៖ «អ្នកជាកូនស្ងួនភ្ងារបស់យើង ជាទីពេញចិត្តយើងណាស់» ។
ខ្ញុំមិនបានស្គាល់ព្រះអង្គទេ ប៉ុន្តែ ព្រះដែលចាត់ខ្ញុំឲ្យមកធ្វើពិធីជ្រមុជដោយទឹក ទ្រង់មានព្រះបន្ទូលមកខ្ញុំថា "អ្នកឃើញព្រះវិញ្ញាណយាងចុះមកសណ្ឋិតលើអ្នកណា គឺអ្នកនោះហើយ ដែលធ្វើពិធីជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធ"។
ខ្ញុំដឹងថា សេចក្តីដែលព្រះអង្គបង្គាប់មកនោះ ជាជីវិតដ៏នៅអស់កល្បជានិច្ច ដូច្នេះ អ្វីដែលខ្ញុំនិយាយ ខ្ញុំនិយាយតាមតែព្រះវរបិតាមានព្រះបន្ទូលមកខ្ញុំ»។
បន្ទាល់ដែលខ្ញុំទទួលមិនមែនមកពីមនុស្សទេ ប៉ុន្តែ ខ្ញុំនិយាយសេចក្តីទាំងនេះ ដើម្បីឲ្យអ្នករាល់គ្នាបានសង្គ្រោះ។