យ៉ូហាន 12:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បណ្តាជនដែលឈរនៅទីនោះបានឮ ហើយនិយាយថា នេះជាសំឡេងផ្គរលាន់។ ខ្លះទៀតថា «ទេវតានិយាយមកកាន់ព្រះអង្គ»។ ព្រះគម្ពីរខ្មែរសាកល ហ្វូងមនុស្សដែលឈរនៅទីនោះបានឮ ក៏និយាយថា៖ “មានផ្គរលាន់”។ អ្នកខ្លះទៀតថា៖ “មានទូតសួគ៌របស់ព្រះនិយាយនឹងគាត់”។ Khmer Christian Bible ពេលនោះ បណ្តាជនដែលឈរនៅទីនោះបានឮ ក៏និយាយថា៖ «មានផ្គរលាន់!» អ្នកខ្លះទៀតនិយាយថា៖ «មានទេវតានិយាយជាមួយគាត់» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បណ្ដាជននៅទីនោះបានឮព្រះសូរសៀង ក៏ពោលថា «សន្ធឹកផ្គរលាន់» អ្នកខ្លះទៀតពោលថា «មានទេវតា*និយាយមកលោក»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ បណ្តាមនុស្សដែលឈរនៅទីនោះ ហើយឮ ក៏និយាយថា ឮផ្គរលាន់ ខ្លះទៀតថា មានទេវតាទូលនឹងទ្រង់ អាល់គីតាប បណ្ដាជននៅទីនោះ បានឮសំឡេង ក៏ពោលថា «សន្ធឹកផ្គរលាន់» អ្នកខ្លះទៀត ពោលថា «មានម៉ាឡាអ៊ីកាត់និយាយមកអ៊ីសា»។ |
នៅព្រឹកថ្ងៃទីបី មានឮសូរផ្គរលាន់ មានផ្លេកបន្ទោរ និងពពកយ៉ាងក្រាស់នៅលើភ្នំ ព្រមទាំងឮសូរផ្លុំស្នែងកងរំពងយ៉ាងខ្លាំង រួចប្រជាជនទាំងអស់ដែលនៅក្នុងជំរំក៏ញ័ររន្ធត់។
ពេលមនុស្សទាំងអស់បានឮផ្គរលាន់ និងសូរផ្លុំស្នែង ហើយឃើញផ្លេកបន្ទោរ និងភ្នំហុយផ្សែងឡើងដូច្នេះ គេក៏ញ័ររន្ធត់ ហើយថយទៅឈរពីចម្ងាយ
មានឮសូរសន្ធឹកស្លាបរបស់ចេរូប៊ីន រហូតដល់ទីលានខាងក្រៅ ហាក់ដូចជាព្រះសៀងនៃព្រះដ៏មានគ្រប់ចេស្តា ក្នុងកាលដែលព្រះអង្គមានព្រះបន្ទូល។
ពួកអ្នកដែលដើរជាមួយគាត់ គេឈរស្ងៀមឥតនិយាយអ្វីឡើយ ព្រោះគេឮសំឡេង តែមិនឃើញមានអ្នកណាសោះ។
ពេលនោះ ព្រះវិហាររបស់ព្រះនៅស្ថានសួគ៌ ក៏បើកចំហ ហើយឃើញមានហិបនៃសេចក្ដីសញ្ញារបស់ព្រះអង្គ នៅក្នុងព្រះវិហារនោះ ហើយក៏មានផ្លេកបន្ទោរ មានសូរសំឡេង មានផ្គរលាន់ មានរញ្ជួយផែនដី និងមានធ្លាក់ព្រឹលយ៉ាងខ្លាំង។
ខ្ញុំឮសំឡេងមួយមកពីលើមេឃ ដូចជាស្នូរសន្ធឹកមហាសាគរ ហើយដូចផ្គរលាន់យ៉ាងខ្លាំង សំឡេងដែលខ្ញុំឮនោះ ក៏ដូចជាសូរសព្ទរបស់ពួកតន្ត្រីដែលកំពុងតែចាប់ស៊ុង
ពេលនោះ ខ្ញុំឃើញកូនចៀមបកត្រាទីមួយក្នុងចំណោមត្រាទាំងប្រាំពីរ រួចខ្ញុំឮសត្វមួយ ក្នុងចំណោមសត្វមានជីវិតទាំងបួន បន្លឺសំឡេងដូចផ្គរលាន់ថា៖ «ចូលមក!»។
ទេវតាបានយកពានមកដាក់ភ្លើងដែលនៅលើអាសនា រួចបោះទៅលើផែនដី ហើយមានសំឡេងផ្គរលាន់ ផ្លេកបន្ទោរ និងរញ្ជួយផែនដី។