បន្ទាប់មក ពួកគេបានមកដល់ស្រុកកាឡាត ហើយមកដល់ក្រុងកាដេស ក្នុងស្រុករបស់សាសន៍ហេត រួចគេមកដល់ស្រុកដាន់ ហើយចេញពីស្រុកដាន់វាងទៅស្រុកស៊ីដូន
យ៉ូស្វេ 19:47 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលពួកកូនចៅដាន់បាត់បង់ទឹកដីរបស់ខ្លួន ពួកកូនចៅដាន់ក៏ឡើងទៅច្បាំងនឹងក្រុងលេសែម ហើយដណ្ដើមយកក្រុងនោះ ដោយប្រហារអ្នកក្រុងដោយមុខដាវ គេកាន់កាប់ក្រុងនោះជាកេរអាករ រួចតាំងទីលំនៅក្នុងក្រុងនោះ ទាំងហៅក្រុងលេសែមនោះថា ដាន់ តាមឈ្មោះដាន់ជាបុព្វបុរសរបស់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលកូនចៅដាន់បាត់ទឹកដីរបស់ខ្លួន គេក៏លើកទ័ពទៅវាយក្រុងលេសែម ហើយដណ្ដើមយកក្រុងនោះបាន។ ពួកគេបានកាប់សម្លាប់អ្នកក្រុងដោយមុខដាវ ហើយកាន់កាប់ក្រុងនោះ។ ពួកគេក៏តាំងទីលំនៅក្នុងក្រុងនោះ ហើយដូរឈ្មោះក្រុងលេសែមថា «ដាន់» តាមឈ្មោះបុព្វបុរសរបស់គេវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯដែនស្រុករបស់ពួកកូនចៅដាន់ នោះក៏ផ្សាយចេញពីស្រុកគេទៅ ដ្បិតគេឡើងទៅច្បាំងនឹងក្រុងលេសែម ហើយវាយយកបានដោយមុខដាវ រួចក៏នៅក្នុងស្រុកនោះ ទុកជាកេរអាកររបស់គេ គេដាក់ឈ្មោះក្រុងលេសែមនោះថា ដាន់ តាមឈ្មោះដាន់ជាឰយុកោគេ អាល់គីតាប ពេលកូនចៅដាន់បាត់ទឹកដីរបស់ខ្លួន គេក៏លើកទ័ពទៅវាយក្រុងលេសែម ហើយដណ្តើមយកក្រុងនោះបាន។ ពួកគេបានកាប់សម្លាប់អ្នកក្រុងដោយមុខដាវ ហើយកាន់កាប់ក្រុងនោះ។ ពួកគេក៏តាំងទីលំនៅក្នុងក្រុងនោះ ហើយដូរឈ្មោះក្រុងលេសែមថា «ដាន់» តាមឈ្មោះបុព្វបុរសរបស់គេវិញ។ |
បន្ទាប់មក ពួកគេបានមកដល់ស្រុកកាឡាត ហើយមកដល់ក្រុងកាដេស ក្នុងស្រុករបស់សាសន៍ហេត រួចគេមកដល់ស្រុកដាន់ ហើយចេញពីស្រុកដាន់វាងទៅស្រុកស៊ីដូន
ក្រុងទាំងនោះ និងភូមិនានាដែលនៅជុំវិញ ជាមត៌ករបស់កុលសម្ព័ន្ធនៃពួកកូនចៅដាន់ តាមពូជអំបូររបស់គេ។