ព្រះបាទសេដេគាមានរាជឱង្ការទៅកាន់ហោរាយេរេមាថា៖ «កុំឲ្យអ្នកណាដឹងពីពាក្យទាំងនេះឡើយ អ្នកមិនត្រូវស្លាប់ទេ។
ព្រះបាទសេដេគាមានរាជឱង្ការទៅកាន់លោកយេរេមាថា៖ «កុំឲ្យនរណាដឹងអំពីព្រះបន្ទូលទាំងនេះជាដាច់ខាត បើមិនដូច្នោះទេ លោកនឹងត្រូវស្លាប់។
នោះសេដេគា ទ្រង់មានបន្ទូលដល់យេរេមាថា កុំឲ្យអ្នកណាដឹងពីពាក្យទាំងនេះឡើយ នោះអ្នកមិនត្រូវស្លាប់ទេ
ស្តេចសេដេគាមានប្រសាសន៍ទៅកាន់យេរេមាថា៖ «កុំឲ្យនរណាដឹងអំពីបន្ទូលទាំងនេះជាដាច់ខាត បើមិនដូច្នោះទេ អ្នកនឹងត្រូវស្លាប់។
ព្រះបាទសេដេគាបានចាត់គេឲ្យទៅនាំលោកមក ស្ដេចសួរលោកដោយសម្ងាត់នៅក្នុងដំណាក់ថា៖ «តើមានព្រះបន្ទូលណាមកពីព្រះយេហូវ៉ាឬទេ?»។ ហោរាយេរេមាទូលតបថា៖ «មាន»។ លោកក៏ទូលទៀតថា៖ «ទ្រង់នឹងត្រូវប្រគល់ទៅក្នុងកណ្ដាប់ដៃនៃស្តេចបាប៊ីឡូន»។
គេនឹងនាំភរិយា និងព្រះរាជ្យបុត្ររបស់ព្រះករុណាទាំងប៉ុន្មាន ចេញទៅឯពួកខាល់ដេ ហើយព្រះករុណាផ្ទាល់ក៏មិនរួចពីកណ្ដាប់ដៃគេដែរ គឺដៃស្តេចបាប៊ីឡូននឹងចាប់ទ្រង់បាន ហើយទ្រង់នឹងជាហេតុឲ្យទីក្រុងនេះត្រូវភ្លើងឆេះ»។
ប៉ុន្តែ បើពួកចៅហ្វាយឮថា យើងបាននិយាយនឹងអ្នក ហើយគេមករកអ្នក ដោយពាក្យថា ចូរប្រាប់យើងពីសេចក្ដីដែលអ្នកបានទូលដល់ស្តេច កុំលាក់យើងឲ្យសោះ យើងមិនសម្លាប់អ្នកទេ ហើយប្រាប់យើងពីសេចក្ដីដែលស្តេចមានព្រះបន្ទូលនឹងអ្នកដែរ។