ដ្បិតកាលយេសិបិលបានសម្លាប់ពួកហោរានៃព្រះយេហូវ៉ា នោះលោកក៏នាំយកពួកហោរានោះមួយរយនាក់ ទៅបំពួននៅក្នុងរអាង ក្នុងមួយពួកហាសិបនាក់ ហើយបានចិញ្ចឹម ដោយនំបុ័ង និងទឹក)។
យេរេមា 26:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ អ័ហ៊ីកាម ជាកូនសាផាន លោកជួយខាងហោរាយេរេមា ដើម្បីមិនឲ្យគេប្រគល់លោកទៅក្នុងកណ្ដាប់ដៃនៃពួកជនឲ្យគេសម្លាប់លោកឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអហ៊ីកាម ជាកូនរបស់លោកសាផាន តែងតែការពារលោកយេរេមាជានិច្ច។ គាត់រារាំងមិនឲ្យគេប្រគល់លោកយេរេមា ទៅក្នុងកណ្ដាប់ដៃរបស់ពួកអ្នកដែលចង់ប្រហារជីវិតលោកឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែអ័ហ៊ីកាម ជាកូនសាផាន លោកជួយខាងយេរេមា ដើម្បីមិនឲ្យគេប្រគល់លោកទៅក្នុងកណ្តាប់ដៃនៃពួកជនឲ្យគេសំឡាប់លោកឡើយ។ អាល់គីតាប លោកអហ៊ីកាំ ជាកូនរបស់លោកសាផាន តែងតែការពារយេរេមាជានិច្ច។ គាត់រារាំងមិនឲ្យគេប្រគល់យេរេមា ទៅក្នុងកណ្ដាប់ដៃរបស់ពួកអ្នកដែលចង់ប្រហារជីវិតគាត់ឡើយ។ |
ដ្បិតកាលយេសិបិលបានសម្លាប់ពួកហោរានៃព្រះយេហូវ៉ា នោះលោកក៏នាំយកពួកហោរានោះមួយរយនាក់ ទៅបំពួននៅក្នុងរអាង ក្នុងមួយពួកហាសិបនាក់ ហើយបានចិញ្ចឹម ដោយនំបុ័ង និងទឹក)។
ព្រះបាទនេប៊ូក្នេសាជាស្តេចបាប៊ីឡូន បានតាំងកេដាលាជាកូនអ័ហ៊ីកាម ដែលជាកូនសាផាន ឲ្យធ្វើជាចៅហ្វាយលើអ្នកដែលសល់នៅក្នុងស្រុកយូដា។
ហើយបង្គាប់ដល់ហ៊ីលគីយ៉ា អ័ហ៊ីកាម ជាកូនសាផាន អាបដូន ជាកូនមីកាយ៉ា ស្មៀនសាផាន និងអ័សាយ៉ា ជាអ្នកជំនិតទ្រង់ថា៖
លោកផ្ញើសំបុត្រនោះតាមអេលាសារ ជាកូនសាផាន និងកេម៉ារា ជាកូនហ៊ីលគីយ៉ា ជាអ្នកដែលព្រះបាទសេដេគា ស្តេចយូដាបានចាត់ទៅស្រុកបាប៊ីឡូន ដល់នេប៊ូក្នេសា ជាស្តេចស្រុកនោះថា៖
ពេលនោះ បារូកក៏អានមើលក្រាំង ជាពាក្យរបស់ហោរាយេរេមា ក្នុងព្រះវិហារនៃព្រះយេហូវ៉ាឲ្យបណ្ដាជនស្តាប់ គឺក្នុងបន្ទប់របស់ស្មៀនកេម៉ារា ជាកូនសាផាន ដែលនៅទីលានខាងលើ ត្រង់ទ្វារថ្មីនៃព្រះវិហារព្រះយេហូវ៉ា។
ពេលមីកា ជាកូនកេម៉ារា ដែលជាកូនរបស់សាផានបានឮអស់ទាំងព្រះបន្ទូលព្រះយេហូវ៉ា ដែលនៅក្នុងក្រាំងនោះហើយ
គាត់ក៏ចុះទៅឯព្រះរាជវាំង ចូលក្នុងបន្ទប់ស្មៀន ឃើញមានពួកចៅហ្វាយទាំងប៉ុន្មាននៅទីនោះ គឺស្មៀនអេលីសាម៉ា ហើយដេឡាយ៉ា ជាកូនសេម៉ាយ៉ា និងអែលណាថាន ជាកូនអ័កបោរ កេម៉ារា ជាកូនសាផាន សេដេគា ជាកូនហាណានា ហើយពួកចៅហ្វាយទាំងអស់ផង។
ពេលនោះ ពួកចៅហ្វាយប្រាប់បារូកថា៖ «ចូរអ្នក និងយេរេមាទៅលាក់ខ្លួនទៅ កុំឲ្យអ្នកណាដឹងជានៅឯណាឡើយ»។
រួចស្ដេចបង្គាប់យេរ៉ាម្អែល ជាកូនហាម៉ាលេក និងសេរ៉ាយ៉ាជាកូនអាសរាល ហើយសេលេមា ជាកូនអាប់ឌាល ឲ្យទៅចាប់ស្មៀនបារូក និងហោរាយេរេមាមក តែព្រះយេហូវ៉ាបានលាក់លោកទុក។
ក៏ចាត់គេឲ្យទៅយកហោរាយេរេមាពីទីលានគុក មកប្រគល់ដល់កេដាលា ជាកូនអ័ហ៊ីកាម ដែលជាកូនសាផាន ឲ្យនាំលោកទៅផ្ទះវិញ។ ដូច្នេះ លោកបាននៅជាមួយប្រជាជន។
ក៏មានពួកចាស់ទុំនៃពួកអ៊ីស្រាអែលចិតសិបនាក់ ឈរនៅមុខរូបទាំងនោះ ហើយមានយ្អាសានាជាកូនសាផាន ឈរនៅកណ្ដាលគេ គ្រប់គ្នាកាន់ជើងពាន ហើយផ្សែងពីគ្រឿងក្រអូបក៏ហុយឡើងយ៉ាងក្រាស់។
ពេលមានការទាស់ទែងគ្នាកាន់តែខ្លាំង មេទ័ពធំក៏បង្គាប់ឲ្យពួកទាហាន ចុះទៅយកលោកប៉ុលចេញពីចំណោមពួកគេដោយអំណាច ហើយនាំចូលទៅក្នុងបន្ទាយវិញ ដោយខ្លាចក្រែងគេហែកហួរលោកខ្ទេចខ្ទី។
ប៉ុន្ដែ ដោយចង់សង្គ្រោះជីវិតលោកប៉ុល មេទ័ពរងក៏ឃាត់គេមិនឲ្យធ្វើតាមគំនិតនោះឡើយ។ លោកបញ្ជាឲ្យអស់អ្នកដែលចេះហែលលោតចុះ ហើយហែលទៅរកគោកមុន
ប៉ុន្តែ ផែនដីបានជួយនាង ដោយហាមាត់លេបទន្លេ ដែលនាគព្រួសចេញពីមាត់វានោះអស់ទៅ។