សុបិនដែលព្រះករុណាបានឃើញដល់ទៅពីរដងដូច្នេះ គឺដោយព្រោះព្រះបានសម្រេចការនោះ ហើយព្រះនឹងធ្វើឲ្យបានសម្រេចក្នុងពេលឆាប់ៗ។
យេរេមា 1:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបន្ទូលនៃព្រះយេហូវ៉ា បានមកដល់ខ្ញុំម្តងទៀតសួរថា៖ «តើអ្នកឃើញអ្វី?» ខ្ញុំក៏ទូលតបថា៖ «ទូលបង្គំឃើញថ្លាងទឹកកំពុងតែពុះ ដែលមានមាត់ផ្អៀងមកពីទិសខាងជើង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំជាលើកទីពីរថា៖ «តើអ្នកឃើញអ្វី?»។ ខ្ញុំតបវិញថា៖ «ទូលបង្គំឃើញឆ្នាំងទឹកមួយកំពុងតែពុះនៅលើចង្ក្រាន ដែលបែរមុខទៅទិសខាងជើង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះបន្ទូលនៃព្រះយេហូវ៉ា បានមកដល់ខ្ញុំម្តងទៀត សួរថា តើឯងឃើញអ្វីនុ៎ះ ខ្ញុំក៏ទូលតបថា ទូលបង្គំឃើញថ្លាងទឹកកំពុងតែពុះ ដែលមានមាត់ផ្អៀងមកពីទិសខាងជើង អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំជាលើកទីពីរថា៖ «តើអ្នកឃើញអ្វី?»។ ខ្ញុំតបវិញថា៖ «ខ្ញុំឃើញឆ្នាំងទឹកមួយកំពុងតែពុះនៅលើចង្ក្រាន ដែលបែរមុខទៅទិសខាងជើង»។ |
សុបិនដែលព្រះករុណាបានឃើញដល់ទៅពីរដងដូច្នេះ គឺដោយព្រោះព្រះបានសម្រេចការនោះ ហើយព្រះនឹងធ្វើឲ្យបានសម្រេចក្នុងពេលឆាប់ៗ។
នោះពាក្យរបស់យើង ដែលចេញពីមាត់យើងទៅ ក៏មិនដែលវិលមកឯយើងវិញ ដោយឥតកើតផលយ៉ាងដូច្នោះដែរ គឺនឹងធ្វើសម្រេចតាមសេចក្ដីប៉ងប្រាថ្នានៅក្នុងចិត្តយើង ហើយនឹងចម្រើនកើនឡើង ក្នុងការអ្វី ដែលយើងចាត់ទៅធ្វើនោះ។
ព្រះយេហូវ៉ាមានព្រះបន្ទូលសួរខ្ញុំថា៖ «យេរេមាអើយ អ្នកឃើញអ្វីនុ៎ះ»។ ខ្ញុំក៏ទូលឆ្លើយថា៖ «ឃើញផ្លែល្វា ឯផ្លែល្អ នោះល្អណាស់ ហើយផ្លែអាក្រក់ ក៏អាក្រក់ណាស់ដែរ បរិភោគមិនបាន ពីព្រោះអាក្រក់ពេក»។
គេថា នេះមិនមែនជាពេលវេលាដែលត្រូវសង់ផ្ទះទេ ទីក្រុងនេះជាថ្លាង ហើយយើងរាល់គ្នាជាសាច់។
ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ពួកអ្នកដែលអ្នករាល់គ្នាបានសម្លាប់ផ្តេកនៅកណ្ដាលទីក្រុង គឺគេវិញដែលជាសាច់នោះ ហើយទីក្រុងនេះជាថ្លាង តែចំណែកអ្នករាល់គ្នា យើងនឹងនាំចេញទៅក្រៅ។
ដូច្នេះ ចូរប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ នឹងគ្មានពាក្យរបស់យើងណាមួយត្រូវបន្ថយទៀតឡើយ គឺពាក្យដែលយើងបញ្ចេញ នោះនឹងបានសម្រេចជាពិត នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា»។
ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «អេម៉ុសអើយ តើអ្នកឃើញអ្វី?» ខ្ញុំក៏ទូលព្រះអង្គថា៖ «ឃើញកំប្រោងមួយពេញដោយផ្លែឈើរដូវក្តៅ » រួចព្រះយេហូវ៉ាប្រាប់ខ្ញុំថា៖ «ចុងបញ្ចប់ បានមកដល់អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើងហើយ យើងនឹងលែងមើលរំលងគេទៀតហើយ។
រួចទេវតាសួរខ្ញុំថា៖ «តើអ្នកមើលឃើញអ្វី?» ខ្ញុំឆ្លើយថា៖ «ខ្ញុំឃើញជើងចង្កៀងធ្វើពីមាសទាំងអស់ មានទាំងចានប្រេងនៅលើកំពូល និងចង្កៀងប្រាំពីរ បំពង់ប្រាំពីរ សម្រាប់បង្ហូរប្រេងទៅចង្កៀងនីមួយៗ ដែលនៅលើជើងចង្កៀងនោះ។