ឈាមនោះជាទីសម្គាល់សម្រាប់អ្នករាល់គ្នាដែលស្នាក់នៅក្នុងផ្ទះ ពេលយើងឃើញផ្ទះណាមានឈាម យើងនឹងរំលងផុតពីអ្នករាល់គ្នាទៅ ហើយគ្មានគ្រោះកាចណាបំផ្លាញអ្នករាល់គ្នា ក្នុងពេលដែលយើងវាយស្រុកអេស៊ីព្ទនោះឡើយ។
ម៉ាកុស 14:44 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកដែលក្បត់ព្រះអង្គបានឲ្យសញ្ញាមួយដល់គេ ដោយប្រាប់ថា៖ «អ្នកណាដែលខ្ញុំថើប គឺអ្នកនោះហើយ ចូរចាប់គាត់ ហើយនាំទៅដោយប្រយ័ត្នប្រយែងចុះ»។ ព្រះគម្ពីរខ្មែរសាកល អ្នកដែលក្បត់ព្រះអង្គបានកំណត់សញ្ញាមួយឲ្យពួកគេរួចហើយ ដោយនិយាយថា៖ “អ្នកណាដែលខ្ញុំថើប គឺអ្នកនោះហើយ ចូរចាប់គាត់នាំយកទៅក្រោមការការពារចុះ”។ Khmer Christian Bible អ្នកក្បត់ព្រះអង្គម្នាក់នោះបានឲ្យសញ្ញាទៅពួកគេ ដោយនិយាយថា៖ «ខ្ញុំថើបអ្នកណា គឺអ្នកនោះហើយ ចូរចាប់គាត់ ហើយនាំគាត់ទៅដោយប្រយ័ត្នប្រយែងចុះ» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យូដាសដែលនាំគេមកចាប់ព្រះយេស៊ូ បានសន្មតជាមួយអ្នកទាំងនោះនូវសញ្ញាមួយថា៖ «ខ្ញុំថើបអ្នកណា គឺអ្នកនោះហើយ សុំចាប់គាត់នាំយកទៅ ដោយប្រយ័ត្នប្រយែងឲ្យមែនទែន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកដែលបញ្ជូនទ្រង់ ក៏ប្រាប់ទីសំគាល់នេះដល់គេថា អ្នកណាដែលខ្ញុំថើប គឺអ្នកនោះហើយ ចូរចាប់វានាំទៅដោយប្រយ័តប្រយែងចុះ អាល់គីតាប យូដាសដែលនាំគេមកចាប់អ៊ីសា បានសន្មតជាមួយអ្នកទាំងនោះនូវសញ្ញាមួយថា៖ «ខ្ញុំថើបអ្នកណា គឺអ្នកនោះហើយ សុំចាប់គាត់នាំយកទៅដោយប្រយ័ត្នប្រយែងឲ្យមែនទែន»។ |
ឈាមនោះជាទីសម្គាល់សម្រាប់អ្នករាល់គ្នាដែលស្នាក់នៅក្នុងផ្ទះ ពេលយើងឃើញផ្ទះណាមានឈាម យើងនឹងរំលងផុតពីអ្នករាល់គ្នាទៅ ហើយគ្មានគ្រោះកាចណាបំផ្លាញអ្នករាល់គ្នា ក្នុងពេលដែលយើងវាយស្រុកអេស៊ីព្ទនោះឡើយ។
របួសដែលមិត្តសម្លាញ់ធ្វើដល់យើង នោះតែងធ្វើដោយស្មោះត្រង់ទេ តែឯការថើបរបស់ខ្មាំងសត្រូវ នោះជាសេចក្ដីបញ្ឆោតវិញ។
កាលព្រះអង្គកំពុងមានព្រះបន្ទូលនៅឡើយ ស្រាប់តែយូដាស ជាម្នាក់ក្នុងចំណោមអ្នកទាំងដប់ពីរ មកដល់ភា្លម មានទាំងបណ្ដាជនមួយក្រុម កាន់ដាវ និងកាន់ដំបងមកជាមួយ។ អ្នកទាំងនោះមកពីពួកសង្គ្រាជ ពួកអាចារ្យ និងពួកចាស់ទុំ។
ពេលគាត់មកដល់ គាត់ចូលទៅរកព្រះអង្គភា្លម ដោយទូលថា៖ «រ៉ាប៊ី!» រួចគាត់ថើបព្រះអង្គ។
ក្រោយពីបានវាយឲ្យមានស្នាមជាច្រើនហើយ គេក៏យកពួកលោកទៅដាក់គុក ទាំងបង្គាប់ឆ្មាំគុកឲ្យការពារដោយប្រយ័ត្នប្រយែង។
ហើយមិនញញើតពួកអ្នកប្រឆាំង ក្នុងប្រការណាឡើយ។ នេះជាភស្តុតាងដែលពួកគេត្រូវវិនាស ប៉ុន្តែ អ្នករាល់គ្នានឹងបានសង្រ្គោះវិញ ហើយការនេះមកពីព្រះ។
ខ្ញុំ ប៉ុល សរសេរពាក្យជម្រាបសួរនេះដោយដៃខ្ញុំផ្ទាល់។ នេះជាកំណត់សម្គាល់ក្នុងគ្រប់សំបុត្ររបស់ខ្ញុំ ជារបៀបដែលខ្ញុំសរសេរ។
ដូច្នេះ សូមស្បថឲ្យនាងខ្ញុំឥឡូវ ដោយយកព្រះយេហូវ៉ាជាសាក្សីថា ពួកលោកនឹងអាណិតមេត្តាដល់ក្រុមគ្រួសារឪពុកនាងខ្ញុំ ដូចនាងខ្ញុំបានអាណិតមេត្តាដល់ពួកលោកដែរ ហើយសូមទុកសញ្ញាមួយឲ្យប្រាកដដល់នាងខ្ញុំផង