ផារ៉ោនមានរាជឱង្ការសួរថា៖ «នៅជាមួយយើងនេះ តើឯងមានខ្វះខាតអ្វី បានជាចង់ត្រឡប់ទៅស្រុកវិញដូច្នេះ?» លោកទូលឆ្លើយថា៖ «គ្មានខ្វះអ្វីទេ ប៉ុន្តែ សូមឲ្យតែទូលបង្គំបានទៅចុះ»។
ម៉ាកុស 14:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែគាត់ប្រកែកកាន់តែខ្លាំងថា៖ «ទោះបើទូលបង្គំត្រូវស្លាប់ជាមួយព្រះអង្គក៏ដោយ ក៏ទូលបង្គំមិនប្រកែកថា មិនស្គាល់ព្រះអង្គជាដាច់ខាត»។ គេទាំងអស់និយាយដូចគ្នា។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែពេត្រុសប្រកែកដាច់អហង្ការថា៖ “បើសិនខ្ញុំត្រូវតែស្លាប់ជាមួយលោក ក៏ខ្ញុំនឹងមិនបដិសេធលោកជាដាច់ខាត”។ សិស្សទាំងអស់គ្នាក៏និយាយដូចគ្នាដែរ។ Khmer Christian Bible ប៉ុន្ដែគាត់ប្រកែកយ៉ាងដាច់ខាតថា៖ «ទោះបើខ្ញុំត្រូវស្លាប់ជាមួយនឹងលោកក៏ដោយ ក៏ខ្ញុំនឹងមិនបដិសេធជាដាច់ខាតថាខ្ញុំមិនស្គាល់លោកនោះដែរ» រីឯពួកគេទាំងអស់ក៏និយាយដូចលោកពេត្រុសដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ លោកពេត្រុសប្រកែករឹតតែខ្លាំងឡើងថា៖ «ទោះបីទូលបង្គំត្រូវស្លាប់ជាមួយព្រះអង្គក៏ដោយ ក៏ទូលបង្គំមិនបដិសេធថាមិនស្គាល់ព្រះអង្គជាដាច់ខាត»។ សិស្សឯទៀតៗក៏ទូលព្រះអង្គដូចលោកពេត្រុសដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែគាត់ប្រកែកយ៉ាងខ្លាំងលើសទៅទៀតថា ទោះបើទូលបង្គំត្រូវស្លាប់ជាមួយនឹងទ្រង់ក្តី គង់តែមិនព្រមថា មិនស្គាល់ទ្រង់ដូច្នេះនោះឡើយ ហើយទាំងអស់ក៏ថាដូចគ្នា។ អាល់គីតាប ប៉ុន្ដែពេត្រុសប្រកែករឹតតែខ្លាំងឡើងថា៖ «ទោះបីខ្ញុំត្រូវស្លាប់ជាមួយតួនក៏ដោយ ក៏ខ្ញុំមិនបដិសេធថា មិនស្គាល់តួនជាដាច់ខាត»។ សិស្សឯទៀតៗក៏ជម្រាបអ៊ីសាដូចពេត្រុសដែរ។ |
ផារ៉ោនមានរាជឱង្ការសួរថា៖ «នៅជាមួយយើងនេះ តើឯងមានខ្វះខាតអ្វី បានជាចង់ត្រឡប់ទៅស្រុកវិញដូច្នេះ?» លោកទូលឆ្លើយថា៖ «គ្មានខ្វះអ្វីទេ ប៉ុន្តែ សូមឲ្យតែទូលបង្គំបានទៅចុះ»។
ហាសែលឆ្លើយតបថា៖ «ខ្ញុំប្របាទនេះចាត់ទុកដូចជាឆ្កែមួយក្បាល តើអាចនឹងធ្វើការយ៉ាងធំនេះម្ដេចបាន?» តែអេលីសេឆ្លើយថា៖ «ព្រះយេហូវ៉ាបានសម្ដែងឲ្យខ្ញុំដឹងថា អ្នកនឹងបានធ្វើជាស្តេចលើស្រុកស៊ីរី»។
រីឯទូលបង្គំ ទូលបង្គំបានពោល ក្នុងគ្រាចម្រុងចម្រើន របស់ទូលបង្គំថា «ទូលបង្គំនឹងមិនត្រូវរង្គើឡើយ»។
ប្រជាជនទាំងអស់ក៏ឆ្លើយព្រមគ្នាថា៖ «យើងខ្ញុំសុខចិត្តធ្វើតាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាមានព្រះបន្ទូល»។ លោកម៉ូសេក៏នាំយកពាក្យរបស់គេទៅទូលថ្វាយព្រះយេហូវ៉ាវិញ។
អ្នកណាដែលមានមិត្តភក្តិច្រើន អាចនាំឲ្យខ្លួនវិនាស ប៉ុន្តែ មានមិត្តសម្លាញ់ម៉្យាង ដែលនៅជាប់ជាងបងប្អូនទៅទៀត។
ចិត្តឆ្មើងឆ្មៃរបស់មនុស្ស នឹងនាំឲ្យទាបថោកទៅ តែអ្នកណាដែលមានចិត្តសុភាព នោះនឹងបានកិត្តិសព្ទវិញ។
ឱព្រះយេហូវ៉ាអើយ ទូលបង្គំដឹងថា ផ្លូវរបស់មនុស្សមិនស្រេចនៅខ្លួនគេទេ ហើយដែលតម្រង់ជំហានរបស់ខ្លួន នោះក៏មិនស្រេចនៅមនុស្សដែលដើរដែរ។
ឯចិត្តជាគ្រឿងបព្ឆោាតលើសជាងទាំងអស់ ហើយក៏អាក្រក់ហួសល្បត់ផង តើអ្នកណាអាចស្គាល់បាន
តែអ្នកណាដែលបដិសេធមិនទទួលស្គាល់ខ្ញុំ នៅចំពោះមនុស្ស ខ្ញុំក៏នឹងបដិសេធមិនទទួលស្គាល់អ្នកនោះ នៅចំពោះព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ដែរ»។
គេទូលឆ្លើយថា៖ «យើងខ្ញុំអាចទទួលបាន»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «អ្នកនឹងផឹកពីពែងដែលខ្ញុំផឹក ហើយទទួលពិធីជ្រមុជដែលខ្ញុំទទួលមែន
ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំប្រាប់អ្នកជាប្រាកដថា នៅថ្ងៃនេះ គឺនៅយប់នេះឯង មុនមាន់រងាវពីរដង អ្នកនឹងប្រកែកបីដងថាមិនស្គាល់ខ្ញុំ»។
គេមកដល់កន្លែងមួយឈ្មោះ សួនគែតសេម៉ានី ហើយព្រះអង្គមានព្រះបន្ទូលទៅពួកសិស្សព្រះអង្គថា៖ «ចូរអង្គុយនៅទីនេះចុះ ពេលខ្ញុំអធិស្ឋាន»។
ប៉ុន្តែ គេស្រែកទទូចកាន់តែខ្លាំង ទាំងសុំឲ្យឆ្កាងព្រះអង្គ ហើយសម្រែករបស់អ្នកទាំងនោះ និងពួកសង្គ្រាជ ក៏បានឈ្នះ។
ពេត្រុសទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ហេតុអ្វីបានជាទូលបង្គំទៅតាមក្នុងពេលនេះពុំបាន ទូលបង្គំស៊ូប្តូរជីវិតជំនួសព្រះអង្គ»។